Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 33:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​ថា មើល មាន​កន្លែង​នេះ​ជា​ទី​នៅ​ជិត​អញ ត្រូវ​ឲ្យ​ឯង​ឈរ​នៅ​លើ​ថ្មដា​នេះ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មើល៍! មាន​កន្លែង​មួយ​នៅ​ជិត​យើង ដែល​អ្នក​ត្រូវ​ឈរ​នៅ​លើ​ថ្ម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឈរ​ជិត​យើង​លើ​ដុំ​ថ្ម នៅ​កន្លែង​នេះ!

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ឈរ​ជិត​យើង​លើ​ដុំ​ថ្ម​នៅ​កន្លែង​នេះ!

សូមមើលជំពូក ចម្លង




និក្ខមនំ 33:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​បាន​ទៅ​ដល់​ហើយ នោះ​ក៏​ចូល​ទៅ​អាស្រ័យ​ក្នុង​រអាង​១​នៅ​ទី​នោះ គ្រា​នោះ ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​មក​សួរ​ថា អេលីយ៉ា​អើយ តើ​ធ្វើ​អី​នៅ​ទី​នេះ


ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា ជា​បន្ទាយ ហើយ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​ទូលបង្គំ គឺ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្មដា​ដែល​ទូលបង្គំ​យក​ជា​ទី​ពឹង ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូលបង្គំ ហើយ​ជា​ប៉ម​យ៉ាង​ខ្ពស់​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ សូម​សរសើរ​ដល់​ថ្មដា​នៃ​ទូលបង្គំ ក៏​សូម​ឲ្យ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូលបង្គំ បាន​ថ្កើង​ឡើង


ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំ ដោយ​កំបាំង​នៅ​ក្នុង​ព្រះ‌ពន្លា​ទ្រង់ ក៏​នឹង​បំពួន​ខ្ញុំ​នៅ​ទី​សំងាត់​ក្នុង​ត្រសាល​ទ្រង់ ហើយ​នឹង​លើក​ខ្ញុំ​ឡើង​ដាក់​លើ​ថ្មដា


កាល​ណា​ចិត្ត​ទូលបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង សូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ


សេចក្ដី​សង្គ្រោះ នឹង​សិរី‌ល្អ​របស់​ខ្ញុំ នោះ​នៅ​នឹង​ព្រះ ឯ​ថ្មដា​នៃ​កំឡាំង​ខ្ញុំ នឹង​ទី​ពឹង​ជ្រក​របស់​ខ្ញុំ ក៏​នៅ​ក្នុង​ព្រះ​ដែរ


អញ​នឹង​ឲ្យ​គេ​មាន​ទី​កន្លែង​១​នៅ​ក្នុង​វិហារ​អញ ហើយ​ឲ្យ​មាន​ឈ្មោះ​ឆ្លាក់​នៅ​ជញ្ជាំង​ខាង​ក្នុង ដែល​វិសេស​ជាង​កូន​ប្រុស​កូន​ស្រី​ទៅ​ទៀត អញ​នឹង​ឲ្យ​គេ​មាន​ឈ្មោះ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ជា​ឈ្មោះ​ដែល​មិន​ត្រូវ​កាត់​ចេញ​ឡើយ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ បើ​ឯង​នឹង​ដើរ​តាម​ផ្លូវ​របស់​អញ ហើយ​រក្សា​បញ្ញើរ​របស់​អញ នោះ​ឯង​នឹង​ជា​អ្នក​គ្រប់‌គ្រង​លើ​វិហារ​របស់​អញ ព្រម​ទាំង​រក្សា​ទីលាន​របស់​អញ​ផង ហើយ​អញ​នឹង​ឲ្យ​ឯង​បាន​ចូល​ក្នុង​ពួក​ដែល​នៅ​ទី​នេះ​ដែរ


អស់​ទាំង​អ្នក​យក​ពន្ធ នឹង​អ្នក​មាន​បាប គេ​ក៏​ចូល​មក​ជិត ដើម្បី​ស្តាប់​ទ្រង់


តែ​ឯ​ឯង នោះ​ចូរ​ឈរ​នៅ​ទី​នេះ​ជិត​អញ​វិញ អញ​នឹង​ប្រាប់​អស់​ទាំង​សេចក្ដី​បង្គាប់ នឹង​ច្បាប់ ហើយ​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ឯង​ត្រូវ​បង្រៀន​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ ឲ្យ​គេ​ទទួល​យក​នោះ


អ្នក​នោះ​ត្រូវ​រត់​ទៅ​ឯ​ទី​ក្រុង​ណា​មួយ​នោះ ហើយ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ប្រកាស​ប្រាប់​ពី​រឿង​ខ្លួន​ឲ្យ​ពួក​ចាស់‌ទុំ​ក្រុង​នោះ​ស្តាប់ រួច​គេ​នឹង​ទទួល​អ្នក​នោះ​មក​ក្នុង​ក្រុង ព្រម​ទាំង​ឲ្យ​មាន​កន្លែង​នៅ​ជា​មួយ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម