Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 30:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 មិន​ត្រូវ​ថ្វាយ​គ្រឿង​ក្រអូប​ដទៃ ឬ​យញ្ញ‌បូជា​ដុត ឬ​ដង្វាយ​ម្សៅ​ណា​នៅ​លើ​អាសនា​នេះ​ឡើយ ក៏​មិន​ត្រូវ​ច្រួច​ដង្វាយ​អ្វី​លើ​អាសនា​នេះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 មិន​ត្រូវ​ថ្វាយ​គ្រឿង​ក្រអូប​ដទៃ ឬ​យញ្ញ‌បូជា​ដុត ឬ​តង្វាយ​ម្សៅ​ណា​នៅ​លើ​អាស‌នា​នេះ​ឡើយ ក៏​មិន​ត្រូវ​ច្រួច​តង្វាយ​អ្វី​លើ​អាស‌នា​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 កុំ​ថ្វាយ​គ្រឿង​ក្រអូប​ដែល​មិន​សក្ការៈ ឬ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ច្រួច‌ស្រា​ទំពាំង‌បាយជូរ​លើ​អាសនៈ​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 កុំ​ឲ្យ​គ្រឿង​ក្រអូប​ដែល​មិន​សក្ការៈ ឬ​ធ្វើ​គូរបាន​ដុត ជំនូន​ម្សៅ និង​ច្រួច​ស្រា​ទំពាំង​បាយ​ជូរ​លើ​អាសនៈ​នេះ​ឡើយ។

សូមមើលជំពូក ចម្លង




និក្ខមនំ 30:9
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​១​ឆ្នាំ​ម្តង អើរ៉ុន​ត្រូវ​យក​ឈាម​នៃ​ដង្វាយ​លោះ​បាប ដែល​ថ្វាយ​សំរាប់​ឲ្យ​ធួន​នឹង​បាប​មក​ប្រឡាក់​នៅ​ស្នែង ឲ្យ​ធួន​នឹង​អាសនា​នេះ​ផង គឺ​នៅ​គ្រប់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ធួន​នឹង​អាសនា​នេះ​ក្នុង​១​ឆ្នាំ​ម្តង​ជានិច្ច ដ្បិត​ជា​ការ​បរិសុទ្ធ​បំផុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ហើយ​រាល់​តែ​ល្ងាច ក្នុង​កាល​តែ​លោក​អុជ​ចង្កៀង នោះ​ត្រូវ​ដុត​គ្រឿង​ក្រអូប​ទៀត នេះ​គឺ​ជា​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌យេហូវ៉ា សំរាប់​ថ្វាយ​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អស់​ទាំង​ពូជ​ដំណ​ឯង​ត​ទៅ


ឯ​ណាដាប នឹង​អ័ប៊ីហ៊ូវ ជា​កូន​អើរ៉ុន​ទាំង​២​នាក់ ក៏​យក​ជើង‌ពាន​រៀង​ខ្លួន​ទៅ​ដាក់​ភ្លើង ហើយ​រោយ​គ្រឿង​ក្រអូប​ពី​លើ គឺ​បាន​យក​ភ្លើង​ដទៃ​ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ឥត​បាន​បង្គាប់​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម