Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 30:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 អើរ៉ុន​ត្រូវ​ដុត​គ្រឿង​ក្រអូប​លើ​អាសនា​នោះ​រាល់​តែ​ព្រឹក នៅ​វេលា​ដែល​កំពុង​រៀប​ចង្កៀង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 អើរ៉ុន​ត្រូវ​ដុត​គ្រឿង​ក្រអូប​លើ​អាស‌នា​នោះ ពេល​គាត់​រៀប​ចំ​ចង្កៀង​រាល់​ព្រឹក គាត់​ត្រូវ​ដុត​ចង្កៀង​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 រៀង​រាល់​ព្រឹក ពេល​អើរ៉ុន​ចូល​មក​ថែ​ចង្កៀង គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 រៀង​រាល់​ព្រឹក ពេល​ហារូន​ចូល​មក​ថែ​ចង្កៀង គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។

សូមមើលជំពូក ចម្លង




និក្ខមនំ 30:7
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​អាំរ៉ាម គឺ​អើរ៉ុន នឹង​ម៉ូសេ ហើយ​អើរ៉ុន នឹង​កូន​លោក​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ញែក​ចេញ ទុក​ជា​បរិសុទ្ធ​បំផុតជា​ដរាប​ទៅ ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់ ហើយ​សរសើរ​ដំកើងដល់​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ទៅ


សាំយូ‌អែលជា​កូន​អែល‌កាណាៗ ជា​កូន​យេរ៉ូហាំៗ ជា​កូន​អេលាបៗ ជា​កូន​ណាហាត់


ទ្រង់​ក៏​ចាត់​សារ​ទៅ​ឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស​ថា ពី​ដើម​ទ្រង់​បាន​ផ្ញើ​ឈើ​តាត្រៅ​មក​ថ្វាយ​ដាវីឌ ជា​បិតា​ទូលបង្គំ សំរាប់​ធ្វើ​ជា​ដំណាក់​ឲ្យ​ទ្រង់​គង់ ឥឡូវ​នេះ​ក៏​សូម​ទ្រង់​ប្រោស​មេត្តា​ដល់​ទូលបង្គំ​ដូច្នោះ​ដែរ


មើល ទូលបង្គំ​រៀប​នឹង​ស្អាង​ព្រះ‌វិហារ សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ដើម្បី​ថ្វាយ​ដល់​ទ្រង់​ទុក​ជា​ទី​ដុត​គ្រឿង​មាន​ក្លិន​ក្រអូប នៅ​ចំពោះ​ទ្រង់ នឹង​ជា​ទី​ដំកល់​នំបុ័ង​តាំង​ទុក​ជានិច្ច ព្រម​ទាំង​ថ្វាយ​ដង្វាយ​ដុត​ទាំង​ពេល​ព្រឹកនឹង​ពេល​ល្ងាច ហើយ​នៅ​ថ្ងៃ​ឈប់​សំរាក ថ្ងៃ​ចូល​ខែ នឹង​នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា ដូច​ជា​បាន​បង្គាប់​មក​សាសន៍​អ៊ីស្រាអែល ឲ្យ​ធ្វើ​ជា​ដរាប​ត​ទៅ


សង្ឃ​ទាំង​នោះ​បាន​ឃាត់​ស្តេច​អូសៀស ដោយ​ពាក្យ​ថា ឱ​ព្រះ‌ករុណា​អូសៀស​អើយ ការ​ដុត​កំញាន​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​មិន​សំរេច​នៅ​ទ្រង់​ទេ គឺ​ជា​ការ‌ងារ​របស់​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ​ដែល​បាន​ញែក​ជា​បរិសុទ្ធ សំរាប់​នឹង​ដុត​កំញាន​វិញ​ទេ​តើ ចូរ​ចេញ​ពី​ទី​បរិសុទ្ធ​នេះ​ទៅ ពី​ព្រោះ​ទ្រង់​បាន​រំលង​ច្បាប់​ហើយ ការ​នេះ​ក៏​មិន​បាន​រាប់​ជា​កិត្តិ‌នាម​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ដែរ


គេ​បាន​ទាំង​បិទ​ទ្វារ​ទី​បាំង‌សាច ហើយ​ពន្លត់​ចង្កៀង ក៏​មិន​បាន​ដុត​កំញាន ឬ​ថ្វាយ​ដង្វាយ​ដុត​ក្នុង​ទី​បរិសុទ្ធ ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ឡើយ


សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​បាន​ផ្សាយ​ឡើង ដូច​ជា​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់ នឹង​ការ​លើក​ដៃ​ប្រណម្យ​របស់​ទូលបង្គំ បាន​ដូច​ជា​យញ្ញ‌បូជា​ពេល​ល្ងាច


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​យក​គ្រឿង​ក្រអូប​ទាំង​នេះ គឺ​ពុំ​សែន​ទេស សន្ទះ​ក្រអូប ហើយ​កប៌ូរ នឹង​កំញាន​សុទ្ធ​ស្មើ​គ្នា


ត្រូវ​ដាក់​អាសនា​នោះ​នៅ​មុខ​វាំង‌នន ដែល​នៅ​ខាង​មុខ​ហឹប​នៃ​សេចក្ដី​បន្ទាល់ គឺ​នៅ​មុខ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​សេចក្ដី​បន្ទាល់​នោះ​ជា​កន្លែង​ដែល​អញ​មក​ជួប​នឹង​ឯង


ហើយ​រាល់​តែ​ល្ងាច ក្នុង​កាល​តែ​លោក​អុជ​ចង្កៀង នោះ​ត្រូវ​ដុត​គ្រឿង​ក្រអូប​ទៀត នេះ​គឺ​ជា​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌យេហូវ៉ា សំរាប់​ថ្វាយ​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អស់​ទាំង​ពូជ​ដំណ​ឯង​ត​ទៅ


ហើយ​ក៏​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនា​នោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក


នឹង​របស់​អ្វី​ដែល​ខ្លួន​ប្រកែក ដោយ​ស្បថ​កុហក​ថា មិន​បាន​ដឹង គឺ​ត្រូវ​សង​ទាំង​អស់ ព្រម​ទាំង​បន្ថែម​១​ភាគ​ក្នុង​៥​ផង ដល់​ម្ចាស់​របស់​នោះ ក្នុង​ថ្ងៃ​ដែល​ឃើញ​ថា មាន​ទោស ដូច្នោះ​ហើយ


ទុក​ជា​សេចក្ដី​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​ណា ដែល​មិន​កើត​ពី​ពូជ​អើរ៉ុន​មក បាន​ចូល​ទៅ​ដុត​កំញាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​ដូច​កូរេ ហើយ​នឹង​ពួក​គេ​ដែរ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ។


កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន


កាល​កំពុង​តែ​ធ្វើ​ការ‌ងារ​នៃ​ពួក​សង្ឃ នៅ​ចំពោះ​ព្រះ តាម​វេន​លោក


ឯ​យើង​ខ្ញុំ នឹង​ខំ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន នឹង​ការ​ផ្សាយ​ព្រះ‌បន្ទូល​វិញ


គេ​នឹង​បង្រៀន​យ៉ាកុប​ពី​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ហើយ​បង្ហាត់​អ៊ីស្រាអែល​តាម​ក្រិត្យ‌វិន័យ​ទ្រង់ គេ​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់ ហើយ​នឹង​ដង្វាយ​ដែល​ដុត​ទាំង​មូល​នៅ​លើ​អាសនា​ទ្រង់​ដែរ


តើ​អញ​មិន​បាន​រើស​យក​គេ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន មក​ធ្វើ​ជា​សង្ឃ​ដល់​អញ ឲ្យ​បាន​ពាក់​អេផូឌ ឡើង​ទៅ​ឯ​អាសនា​អញ ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​អញ ព្រម​ទាំង​ចែក​ដង្វាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដុត​ថ្វាយ ឲ្យ​ដល់​ពួក​គ្រួ​ឰយុកោ​ឯង​ផង​ទេ​ឬ​អី


ហើយ​សាំយូ‌អែល​ក៏​ដេក នៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​ដែរ ជា​កន្លែង​ដែល​មាន​ហឹប​នៃ​ព្រះ ក្នុង​កាល​ដែល​ចង្កៀង​នៃ​ព្រះ​មិន​ទាន់​រលត់​នៅ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម