និក្ខមនំ 29:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤39 កូនចៀម១ត្រូវថ្វាយក្នុងពេលព្រឹក ហើយ១ទៀត ក្នុងពេលល្ងាច សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦39 កូនចៀមមួយត្រូវថ្វាយនៅពេលព្រឹក ហើយមួយទៀតនៅពេលល្ងាច សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥39 ត្រូវថ្វាយកូនចៀមមួយនៅពេលព្រឹក ហើយកូនចៀមមួយទៀតនៅពេលល្ងាច។ សូមមើលជំពូកអាល់គីតាប39 ត្រូវធ្វើកូនចៀមមួយនៅពេលព្រឹក ហើយកូនចៀមមួយទៀតនៅពេលល្ងាច។ សូមមើលជំពូក |
ស្តេចអ័ហាសក៏បង្គាប់ដល់អ៊ូរីយ៉ាដ៏ជាសង្ឃថា ត្រូវដុតដង្វាយដុតពេលព្រឹក នឹងដង្វាយម្សៅពេលល្ងាច ព្រមទាំងដង្វាយដុតរបស់ស្តេច នឹងដង្វាយម្សៅទ្រង់ ហើយទាំងដង្វាយដុត ដង្វាយម្សៅ នឹងដង្វាយច្រួចរបស់ពួកជនទាំងឡាយ នៅលើអាសនាធំនោះ ក៏ត្រូវប្រោះឈាមដង្វាយដុត នឹងឈាមនៃយញ្ញបូជានៅលើនោះដែរ តែអាសនាលង្ហិននោះ ត្រូវទុកសំរាប់ឲ្យយើងទូលសួរដល់ព្រះ
រាល់តែព្រឹកល្ងាច គេតែងដុតដង្វាយដុត នឹងគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ាជានិច្ច ក៏រៀបនំបុ័ងតាំងទុកដាក់លើតុបរិសុទ្ធ ព្រមទាំងថែជើងចង្កៀងមាស នឹងចង្កៀងទាំងប៉ុន្មាន ដែលសំរាប់ដុតរាល់តែល្ងាច ដ្បិតយើងរាល់គ្នារក្សាបញ្ញើរបស់ព្រះយេហូវ៉ា ជាព្រះនៃយើង តែឯឯងរាល់គ្នា បានបោះបង់ចោលទ្រង់វិញ