Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 22:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 តែ​បើ​ឪពុក​នាង​មិន​ព្រម​ឲ្យ​ទៅ​អ្នក​នោះ​សោះ នោះ​ត្រូវ​តែ​សង​ថ្លៃ​តាម​បណ្តា‌ការ​របស់​ស្ត្រី​ក្រមុំ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ប្រសិន‌បើ​ឪពុក​នាង​ប្រកែក​ដាច់​ខាត​មិន​ព្រម​លើក​នាង​ឲ្យទេ អ្នក​នោះ​ត្រូវ​តែ​សង​តាម​តម្លៃ​បណ្ណា‌ការ​ស​ម្រាប់​ស្ត្រី​ក្រមុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ប្រសិន​បើ​ឪពុក​នាង​ប្រកែក​ដាច់​ខាត​មិន​ព្រម​លើក​នាង​ឲ្យ​ទេ អ្នក​នោះ​ត្រូវ​បង់​ប្រាក់​តាម​តម្លៃ​បណ្ណា​ការ​សម្រាប់​ស្ត្រី​ក្រមុំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ប្រសិន​បើ​ឪពុក​នាង​ប្រកែក​ដាច់​ខាត មិន​ព្រម​លើក​នាង​ឲ្យ​ទេ អ្នក​នោះ​ត្រូវ​បង់​ប្រាក់​តាម​តម្លៃ​បណ្តា​ការ សម្រាប់​ស្ត្រី​ក្រមុំ។

សូមមើលជំពូក ចម្លង




និក្ខមនំ 22:17
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រា‌ហាំ​ក៏​ស្តាប់​តាម​អេប្រុន ហើយ​គាត់​ថ្លឹង​ប្រាក់​ប្រគល់​ឲ្យ​ដល់​អេប្រុន នៅ​ចំពោះ​មុខ​នៃ​ពួក​កូន​ចៅ​ហេត​តាម​ដែល​គាត់​និយាយ គឺ​ជា​ប្រាក់​៤០០​រៀល​ដែល​ពួក​ជំនួញ​ធ្លាប់​ចាយ។


នោះ​នាង​គិត​ថា ព្រះ‌ទ្រង់​បាន​ប្រទាន​អំណោយ​ទាន​យ៉ាង​ល្អ​មក​អញ ម្តង​ណេះ​ប្ដី​អញ​នឹង​នៅ​ជា​មួយ​នឹង​អញ ដោយ​ព្រោះ​អញ​បាន​បង្កើត​កូន​៦​ឲ្យ​គាត់​ហើយ រួច​នាង​ឲ្យ​ឈ្មោះ​ថា សាប់‌យូល៉ូន


ទោះ​បើ​ដំឡើង​បណ្ណា‌ការ​នឹង​ជំនូន​ដ៏​សន្ធឹក​យ៉ាង​ណា​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ជូន​តាម​ដែល​អ្នក​រាល់​គ្នា​បង្គាប់​មក​មិន​ខាន សូម​តែ​អាណិត​ឲ្យ​នាង​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្ញុំ​ចុះ។


ឯ​អ្នក​ណា​ដែល​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​ពួក​គ្រូ​មន្ត‌គាថា នឹង​ផិត​ទៅ​តាម​គេ នោះ​អញ​នឹង​តាំង​មុខ​ទាស់​ចំពោះ​អ្នក​នោះ ហើយ​នឹង​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ


នៅ​ក្នុង​ពួក​ឯង មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​ធ្វើ​ឲ្យ​កូន​ប្រុស ឬ​កូន​ស្រី​ខ្លួន​ឆ្លង​កាត់​ភ្លើង ឬ​គ្រូ​ទាយ គ្រូ​គន់‌គូរ‌នក្ខត្ត‌ឫក្ស គ្រូ​អង្គុយ‌ធម៌ គ្រូ​អាប‌ធ្មប់


នោះ​អ្នក​ដែល​បាន​ដេក​នឹង​នាង​ត្រូវ​បង់​៥០​រៀល​ឲ្យ​ដល់​ឪពុក​នាង រួច​នាង​នឹង​ធ្វើ​ជា​ប្រពន្ធ​ត​ទៅ ពី​ព្រោះ​អ្នក​នោះ​បាន​បន្ទាប‌បន្ថោក​នាង​ហើយ គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​ដល់​គ្រប់​១​ជីវិត។


រួច​សូល​ទ្រង់​បង្គាប់​ថា ចូរ​ឯង​រាល់​គ្នា​ទៅ​និយាយ​នឹង​ដាវីឌ​ដូច្នេះ​ចុះ ថា​ស្តេច​មិន​ចង់​បាន​បណ្តា‌ការ​អ្វី​ទេ ទ្រង់​សព្វ​ព្រះ‌ទ័យ ចង់​បាន​តែ​ស្បែក​នៃ​ស្រោម​ចុង​ស្វាស របស់​ពួក​ភីលីស្ទីន​១០០​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សង‌សឹក​នឹង​ពួក​ខ្មាំង​សត្រូវ​ទ្រង់ តែ​គំនិត​សូល​ទ្រង់​គិត​តែ​ឲ្យ​ដាវីឌ​បាន​ស្លាប់​ដោយ​ដៃ​ពួក​ភីលីស្ទីន​ទេ


រីឯ​សាំយូ‌អែល លោក​បាន​ស្លាប់​ហើយ ពួក​អ៊ីស្រាអែល​ទាំង​អស់​ក៏​កាន់​ទុក្ខ​នឹង​លោក ហើយ​បាន​បញ្ចុះ​សព​លោក​នៅ​ត្រង់​រ៉ាម៉ា ក្នុង​ទី​ក្រុង​របស់​លោក​រួច​ជា​ស្រេច ហើយ​សូល​ទ្រង់​បាន​បណ្តេញ​អស់​ទាំង​ពួក​គ្រូ​ខាប នឹង​ពួក​គ្រូ​អន្ទង​ខ្មោច​ពី​ស្រុក​ចេញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម