Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 21:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 តែ​បើ​គេ​ចាប់​ឲ្យ​សង​ថ្លៃ​ជំនួស​ជីវិត​វិញ នោះ​ក៏​ត្រូវ​ឲ្យ​ម្ចាស់​សង​គេ​តាម​ដែល​គេ​បង្គាប់​ទាំង​អស់​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ប្រសិន‌បើ​គេ​ចាប់​ឲ្យ​សង​ថ្លៃ​ជំនួស​ជីវិត នោះ​ម្ចាស់​ត្រូវ​សង​គេ​តាម​តម្លៃ​ដែល​គេ​បង្គាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ប្រសិន​បើ​គេ​ទាម‌ទារ​ឲ្យ​ម្ចាស់​គោ​បង់​ប្រាក់​លោះ​ជីវិត​ខ្លួន នោះ​គាត់​ត្រូវ​តែ​បង់​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​គេ​បង្គាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ប្រសិន​បើ​គេ​ទាម​ទារ​ឲ្យ​ម្ចាស់​គោ​បង់​ប្រាក់​លោះ​ជីវិត​ខ្លួន នោះ​គាត់​ត្រូវ​តែ​បង់​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​គេ​បង្គាប់។

សូមមើលជំពូក ចម្លង




និក្ខមនំ 21:30
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​អ្នក​ណា​ឈ្លោះ​គ្នា ហើយ​ប៉ះ​ទង្គិច​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឲ្យ​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​ទេ នោះ​ត្រូវ​ធ្វើ​ទោស​ជា​មិន​ខាន តាម​បន្ទុក​ដែល​ប្ដី​របស់​នាង​ផ្ទុក​លើ​អ្នក​នោះ ហើយ​ត្រូវ​សង​គេ​តាម​ដែល​ចៅ‌ក្រម​កាត់​សំរេច​ឲ្យ


ប៉ុន្តែ បើ​ពី​ដើម​គោ​នោះ​ធ្លាប់​តែ​ជល់​គេ ក៏​មាន​គេ​បាន​ប្រាប់​ដល់​ម្ចាស់​ហើយ តែ​ម្ចាស់​មិន​បាន​ឃុំ‌ឃាំង​វា ហើយ​វា​ជល់​មនុស្ស​ប្រុស ឬ​ស្រី​ឲ្យ​ស្លាប់​ទៅ នោះ​ឯ​រូប​គោ ត្រូវ​គេ​ចោល​សំឡាប់​នឹង​ថ្ម ឯ​ម្ចាស់​ក៏​ត្រូវ​ស្លាប់​ដែរ


ទោះ​បើ​បាន​ជល់​ដល់​កូន​ប្រុស​ឬ​កូន​ស្រី​ក្តី ក៏​ត្រូវ​ឲ្យ​ជំនុំ‌ជំរះ​តាម​ច្បាប់​នេះ​ដែរ


កាល​ណា​រាប់​ចំនួន​ពួក​កូន​ចៅ​អ៊ីស្រាអែល​តាម​បញ្ជី​គេ នោះ​ត្រូវ​ឲ្យ​គេ​បង់​ប្រាក់ ជា​ថ្លៃ​លោះ​ខ្លួន ថ្វាយ​ព្រះ‌យេហូវ៉ា​គ្រប់ៗ​គ្នា ដើម្បី​កុំ​ឲ្យ​កើត​មាន​សេចក្ដី​វេទនា​ណា​មួយ​នៅ​ក្នុង​ពួក​គេ ក្នុង​កាល​ដែល​កំពុង​តែ​រាប់​ចំនួន​គេ​នោះ​ឡើយ


ឯ​ទ្រព្យ​សម្បត្តិ នឹង​ទុក​សំរាប់​លោះ​ជីវិត​មនុស្ស​បាន តែ​មនុស្ស​ក្រ​គេ​មិន​ដែល​ឮ​ពាក្យ​កំហែង​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម