និក្ខមនំ 21:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ហើយបើវាយបំបាក់ធ្មេញបាវប្រុសបាវស្រី នោះក៏ត្រូវឲ្យវារួចចេញទៅទទេដែរ ដោយព្រោះធ្មេញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ប្រសិនបើម្ចាស់វាយបាវបម្រើប្រុស ឬស្រីរបស់ខ្លួនឲ្យបាក់ធ្មេញមួយ គាត់ត្រូវដោះលែងឲ្យគេចេញទៅទាំងរួចខ្លួន ដោយព្រោះតែធ្មេញបាក់នោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ប្រសិនបើគាត់ធ្វើឲ្យខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួន បាក់ធ្មេញមួយ គាត់ត្រូវតែផ្ដល់សេរីភាពឲ្យគេ ដើម្បីសងជំងឺចិត្ត ព្រោះតែធ្មេញបាក់នោះ។ សូមមើលជំពូកអាល់គីតាប27 ប្រសិនបើគាត់ធ្វើឲ្យខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួនបាក់ធ្មេញមួយ គាត់ត្រូវតែផ្តល់សេរីភាពឲ្យគេ ដើម្បីសងជំងឺចិត្ត ព្រោះតែធ្មេញបាក់នោះ។ សូមមើលជំពូក |