និក្ខមនំ 19:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ដល់ខែទី៣ ក្រោយដែលចេញពីស្រុកអេស៊ីព្ទមក នៅថ្ងៃនោះឯង ពួកកូនចៅអ៊ីស្រាអែលក៏ទៅដល់ទីរហោស្ថានស៊ីណាយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 នៅខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីព្ទ នៅថ្ងៃនោះឯង កូនចៅអ៊ីស្រាអែលបានមកដល់ទីរហោស្ថានស៊ីណាយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នៅថ្ងៃទីមួយនៃខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីប គឺនៅថ្ងៃនេះ ជនជាតិអ៊ីស្រាអែលបានទៅដល់វាលរហោស្ថានស៊ីណៃ។ សូមមើលជំពូកអាល់គីតាប1 នៅថ្ងៃទីមួយនៃខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីប គឺនៅថ្ងៃនេះ ជនជាតិអ៊ីស្រអែលបានទៅដល់វាលរហោស្ថានស៊ីណៃ។ សូមមើលជំពូក |
គឺពីថ្ងៃដែលឯងបានឈរនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់ភ្នំហោរែប ក្នុងកាលដែលទ្រង់មានបន្ទូលមកអញថា ចូរប្រមូលពួកបណ្តាជនមកឯអញ នោះអញនឹងឲ្យគេឮអស់ទាំងពាក្យរបស់អញ ដើម្បីឲ្យគេរៀនឲ្យចេះកោតខ្លាចដល់អញ នៅគ្រប់១ជីវិតដែលគេរស់នៅលើផែនដី ហើយឲ្យគេបានបង្រៀនដល់កូនចៅគេថែមទៀត