និក្ខមនំ 18:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 រីឯយេត្រូ ជាសង្ឃនៅស្រុកម៉ាឌាន ដែលជាឪពុកក្មេកម៉ូសេ កាលបានឮពីអស់ទាំងការដែលព្រះយេហូវ៉ាបានប្រោសដល់ម៉ូសេ នឹងពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ ដោយទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 លោកយេត្រូជាសង្ឃនៅស្រុកម៉ាឌាន ហើយត្រូវជាឪពុកក្មេករបស់លោកម៉ូសេ ឮគេនិយាយពីកិច្ចការទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានប្រោសដល់លោកម៉ូសេ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ គឺពីដំណើរដែលព្រះអង្គបាននាំគេចេញពីស្រុកអេស៊ីព្ទ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 លោកយេត្រូជាបូជាចារ្យនៅស្រុកម៉ាឌាន ហើយត្រូវជាឪពុកក្មេករបស់លោកម៉ូសេ ឮគេនិយាយពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើចំពោះលោកម៉ូសេ និងអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ គឺព្រះអម្ចាស់បាននាំពួកគេចេញពីស្រុកអេស៊ីប។ សូមមើលជំពូកអាល់គីតាប1 លោកយេត្រូ ជាអ៊ីមុាំនៅស្រុកម៉ាឌាន ហើយត្រូវជាឪពុកក្មេករបស់ម៉ូសា ឮគេនិយាយពីកិច្ចការទាំងប៉ុន្មានដែលអុលឡោះតាអាឡាបានធ្វើចំពោះម៉ូសា និងអ៊ីស្រអែលជាប្រជារាស្ត្ររបស់ទ្រង់ គឺទ្រង់បាននាំពួកគេចេញពីស្រុកអេស៊ីប។ សូមមើលជំពូក |
ដ្បិតយើងបានឮពីការដែលព្រះយេហូវ៉ាទ្រង់ធ្វើឲ្យទឹកសមុទ្រក្រហមរីងទៅ នៅមុខអ្នករាល់គ្នា ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក ហើយពីការដែលអ្នករាល់គ្នាបានធ្វើ ដល់ស្តេចសាសន៍អាម៉ូរីទាំង២អង្គ នៅខាងនាយទន្លេយ័រដាន់នោះដែរ គឺដល់ស៊ីហុន ហើយនឹងអុក ដែលអ្នករាល់គ្នាបានបំផ្លាញអស់រលីងទៅ
ឯទីក្រុងនេះ នឹងបានសំរាប់ជាហេតុនាំឲ្យអរសប្បាយដល់អញ សំរាប់ជាសេចក្ដីសរសើរនឹងសិរីល្អផង នៅចំពោះអស់ទាំងនគរនៅផែនដី ជាពួកអ្នកដែលនឹងឮនិយាយពីអស់ទាំងការល្អ ដែលអញប្រោសដល់គេ រួចគេនឹងកោតខ្លាច ហើយភ័យញ័រ ដោយព្រោះគ្រប់ទាំងសេចក្ដីល្អ នឹងសេចក្ដីសុខទាំងប៉ុន្មាន ដែលអញផ្តល់ដល់គេ។
រីឯម៉ូសេលោកជំរាបហូបាប់ កូនរេហួល សាសន៍ម៉ាឌាន ដែលជាឪពុកក្មេកលោកថា យើងខ្ញុំធ្វើដំណើរទៅឯកន្លែង ដែលព្រះយេហូវ៉ាបានមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ឯងរាល់គ្នា ដូច្នេះ សូមអញ្ជើញទៅជាមួយនឹងយើងខ្ញុំចុះ នោះនឹងមានប្រយោជន៍ដល់លោកឪពុក ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីយ៉ាងល្អ ពីដំណើរសាសន៍អ៊ីស្រាអែល