Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 17:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 បើ​កាល​ណា​ម៉ូសេ​លើក​ដៃ​ឡើង​ទៅ​លើ នោះ​ខាង​សាសន៍​អ៊ីស្រាអែល​មាន​កំឡាំង​ជាង តែ​បើ​កាល​ណា​ម៉ូសេ​ដាក់​ដៃ​សំរាក​ចុះ នោះ​ខាង​សាសន៍​អាម៉ា‌លេក​មាន​កំឡាំង​ជាង​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 កាល​ណា​លោក​ម៉ូសេ​លើក​ដៃ​ឡើង​ទៅ​លើ នោះ​ខាង​សាសន៍​អ៊ីស្រា‌អែល​មាន​កម្លាំង​ជាង តែ​កាល​ណា​លោក​ម៉ូសេ​ដាក់​ដៃ​ចុះ នោះ​ខាង​សាសន៍​អាម៉ាឡេក​មាន​កម្លាំង​ជាង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 កាល​ណា​លោក​ម៉ូសេ​លើក​ដៃ​ឡើង​លើ ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ប្រៀប​ជាង ប៉ុន្តែ កាល​ណា​លោក​ទម្លាក់​ដៃ​ចុះ ជន‌ជាតិ​អាម៉ា‌ឡេក​មាន​ប្រៀប​ជាង។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 កាល​ម៉ូសា​លើក​ដៃ​ឡើង​លើ ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​ប្រៀប​ជាង ប៉ុន្តែ កាល​ណា​គាត់​ទម្លាក់​ដៃ​ចុះ ជន‌ជាតិ​អាម៉ា‌ឡេក​មាន​ប្រៀប​ជាង។

សូមមើលជំពូក ចម្លង




និក្ខមនំ 17:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង នឹង​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​ខឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ


ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លន់‌តួ​ទោស​នឹង​គ្នា ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បាន​ជា​ចុះ ដ្បិត​សេចក្ដី​ទូល​អង្វរ​ដ៏​អស់​ពី​ចិត្ត​របស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់


យ៉ាង​នោះ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​អំពាវ‌នាវ នោះ​ពួក​ខ្មាំង​សត្រូវ​នឹង​ថយ​ចេញ​ទៅ ទូលបង្គំ​ដឹង​ហើយ ដ្បិត​ព្រះ‌ទ្រង់​គង់​នៅ​ខាង​ទូលបង្គំ


នោះ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ


យ៉ូស្វេ​ក៏​ធ្វើ​ដូច​ជា​ម៉ូសេ​បាន​បង្គាប់ លោក​ទៅ​ច្បាំង​នឹង​សាសន៍​អាម៉ា‌លេក ឯ​ម៉ូសេ អើរ៉ុន នឹង​ហ៊ើរ ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ


តែ​ម៉ូសេ​ទៅ​ជា​រួយ​ដៃ​ណាស់ បាន​ជា​គេ​យក​ថ្ម​មក​ដាក់​ឲ្យ​លោក​អង្គុយ​ចុះ រួច​អើរ៉ុន នឹង​ហ៊ើរ​ក៏​ឈរ​ទ្រ​ដៃ​លោក​ទាំង​សង​ខាង ដូច្នេះ​ដៃ​លោក​បាន​នៅ​នឹង​ដដែល​ដរាប​ដល់​ថ្ងៃ​លិច


ដ្បិត​យ៉ូស្វេ​មិន​បាន​ដក​ដៃ ដែល​លើក​លំពែង​ឡើង​នោះ​មក​វិញ​ឡើយ ទាល់​តែ​បាន​បំផ្លាញ​ពួក​ក្រុង​អៃយ​អស់​រលីង​ទៅ


ដ្បិត​ទូលបង្គំ​នឹង​មិន​ពឹង​ធ្នូ​របស់​ទូលបង្គំ​ទេ ហើយ​ដាវ​ទូលបង្គំ​ក៏​មិន​ជួយ​សង្រ្គោះ​ទូលបង្គំ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម