Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 13:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​ដំបែ​ក្នុង​រវាង​៧​ថ្ងៃ​នោះ ហើយ​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឲ្យ​មាន​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ហើយ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ឲ្យ​មាន​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ចូរ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ចូរ​ធ្វើ​ពិធី​បុណ្យ​មួយ​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




និក្ខមនំ 13:6
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​បាន​មក​ឯ​ក្រុង​យេរូ‌សាឡិម គេ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ​នោះ​អស់​៧​ថ្ងៃ ដោយ​សេចក្ដី​រីក‌រាយ​ជា​ខ្លាំង ហើយ​ពួក​លេវី នឹង​ពួក​សង្ឃ ក៏​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា​រាល់ៗ​ថ្ងៃ ផ្សំ​ដោយ​ភ្លេង​មាន​សូរ​យ៉ាង​ខ្លាំង ថ្វាយ​ព្រះ‌យេហូវ៉ា


លុះ​ដល់​កំណត់​នៅ​ខែ​ចេត្រ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ ដោយ​បរិភោគ​នំ​ឥត​ដំបែ​ក្នុង​រវាង​៧​ថ្ងៃ ដូច​ជា​អញ​បាន​បង្គាប់​ឯង​ហើយ ដ្បិត​គឺ​នៅ​ខែ​ចេត្រ​នោះ​ហើយ ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។


តែ​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​៧​ថ្ងៃ ដល់​ថ្ងៃ​ទី​៧ នោះ​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ។


ត្រូវ​ឲ្យ​ឯង​បរិភោគ​នំបុ័ង​ឥត​ដំបែ​អស់​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ប្រជុំ​ជំនុំ​មុត‌មាំ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ។


ក្រោយ​ថ្ងៃ​បុណ្យ​រំលង​មក នៅ​ថ្ងៃ​នោះ​ឯង គេ​ក៏​បរិភោគ​ផល​របស់​ស្រុក​នោះ គឺ​ជា​នំ​ឥត​ដំបែ នឹង​គ្រាប់​លីង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម