និក្ខមនំ 12:43 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤43 ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា នេះជាច្បាប់សំរាប់បុណ្យរំលង គឺមិនត្រូវឲ្យអ្នកប្រទេសក្រៅណាបរិភោគបុណ្យនេះឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦43 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «នេះជាច្បាប់សម្រាប់បុណ្យរំលង គឺមិនត្រូវឲ្យអ្នកប្រទេសក្រៅណាបរិភោគអាហារបុណ្យរំលងឡើយ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥43 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ក្បួនតម្រាសម្រាប់ពិធីបុណ្យចម្លង*មានដូចតទៅ: ជនបរទេសគ្មានសិទ្ធិចូលរួមបរិភោគអាហារនៃពិធីបុណ្យចម្លងទេ។ សូមមើលជំពូកអាល់គីតាប43 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ «ក្បួនតម្រាសម្រាប់ពិធីបុណ្យរំលងមានដូចតទៅ: ជនបរទេសគ្មានសិទ្ធិចូលរួមបរិភោគអាហារនៃពិធីបុណ្យរំលងទេ។ សូមមើលជំពូក |
បើមានអ្នកប្រទេសក្រៅណាមួយមកនៅជាមួយនឹងឯងរាល់គ្នា ហើយចង់ធ្វើបុណ្យរំលងនេះថ្វាយព្រះយេហូវ៉ាដែរ នោះត្រូវឲ្យពួកប្រុសៗរបស់គេទទួលកាត់ស្បែកសិន ទើបនឹងចូលមកធ្វើបាន យ៉ាងនេះគេនឹងបានដូចជាអ្នកស្រុកដែរ តែអ្នកឯណាដែលមិនបានកាត់ស្បែកសោះ នោះនឹងបរិភោគបុណ្យនេះមិនបានឡើយ
គឺជាការដែលឯងរាល់គ្នាបាននាំពួកសាសន៍ដទៃ ជាមនុស្សដែលមិនទទួលកាត់ស្បែកខាងចិត្ត ហើយខាងរូបសាច់ផង ឲ្យចូលមកនៅក្នុងទីបរិសុទ្ធរបស់អញ ដើម្បីនឹងបង្អាប់ទីលំនៅរបស់អញ ក្នុងកាលដែលឯងរាល់គ្នាបានថ្វាយនំបុ័ងរបស់អញ ព្រមទាំងខ្លាញ់ នឹងឈាមផង ហើយបានផ្តាច់សេចក្ដីសញ្ញារបស់អញ ដោយអស់ទាំងអំពើគួរស្អប់ខ្ពើមដែលឯងប្រព្រឹត្តនោះ