Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 11:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ផារ៉ោន​មិន​ព្រម​ស្តាប់​ឯង​ទេ គឺ​ដើម្បី​ឲ្យ​ការ​អស្ចារ្យ​របស់​អញ​បាន​ចំរើន​ឡើង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ផារ៉ោន​នឹង​មិន​ស្តាប់​អ្នក​ទេ នោះ​គឺ​ដើម្បី​ឲ្យ​ការ​អស្ចារ្យ​របស់​យើង​កាន់​តែ​ច្រើន​ឡើង​ក្នុង​ស្រុក​អេស៊ីព្ទ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «ស្ដេច​ផារ៉ោន​នឹង​មិន​ស្ដាប់​អ្នក​រាល់​គ្នា​ទេ ដូច្នេះ យើង​នឹង​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​កាន់​តែ​ច្រើន​ឡើងៗ​ក្នុង​ស្រុក​អេស៊ីប»។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ទៀត​ថា៖ «ស្តេច​ហ្វៀរ៉អ៊ូន​នឹង​មិន​ស្តាប់​អ្នក​រាល់​គ្នា​ទេ ដូច្នេះ យើង​នឹង​សំដែង​ការ​អស្ចារ្យ​កាន់​តែ​ច្រើន​ឡើងៗ​ក្នុង​ស្រុក​អេស៊ីប»។

សូមមើលជំពូក ចម្លង




និក្ខមនំ 11:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ទៅ​គាល់​ផារ៉ោន ដ្បិត​អញ​បាន​បណ្តាល​ឲ្យ​ចិត្ត​ទ្រង់​នឹង​ចិត្ត​នៃ​ពួក​មហា‌តលិក​ទ្រង់​រឹង‌ទទឹង ដើម្បី​ឲ្យ​អញ​បាន​សំដែង​អស់​ទាំង​ទី​សំគាល់​របស់​អញ នៅ​ក្នុង​ចំណោម​ពួក​គេ


តែ​អញ​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីព្ទ​នឹង​មិន​ព្រម​អនុញ្ញាត​ឲ្យ​ឯង​រាល់​គ្នា​ទៅ​ទេ លើក​តែ​ដោយ​ដៃ​ខ្លាំង​ពូកែ​ប៉ុណ្ណោះ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា កាល​ណា​ឯង​ត្រឡប់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ​ហើយ នោះ​កុំ​ឲ្យ​ខាន​នឹង​ធ្វើ​អស់​ទាំង​ការ​អស្ចារ្យ ដែល​អញ​បាន​ដាក់​នៅ​ដៃ​ឯង​នៅ​ចំពោះ​មុខ​ផារ៉ោន​ឡើយ តែ​អញ​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង នោះ​ទ្រង់​មិន​ព្រម​បើក​ឲ្យ​បណ្តាជន​ចេញ​ទៅ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម