Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 10:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 មាន​គេ​នាំ​ម៉ូសេ​នឹង​អើរ៉ុន​មក​ឯ​ផារ៉ោន​វិញ នោះ​ទ្រង់​មាន​បន្ទូល​ថា ទៅ​ចុះ ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ចុះ តើ​មាន​អ្នក​ណា​ខ្លះ​ដែល​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដូច្នេះ គេ​នាំ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក​គាល់​ផារ៉ោន ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ទៅ​ចុះ ចូរ​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ! ប៉ុន្តែ តើ​មាន​អ្នក​ណា​ខ្លះ​ដែល​ត្រូវ​ទៅ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 គេ​នាំ​លោក​ម៉ូសេ និង​លោក​អើរ៉ុន មក​គាល់​ព្រះ‌ចៅ​ផារ៉ោន ហើយ​ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ! ប៉ុន្តែ តើ​អ្នក​ណា​ខ្លះ​ត្រូវ​ចេញ​ទៅ?»។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 គេ​នាំ​ម៉ូសា និង​ហារូន មក​ជួប​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ស្តេច​ក៏​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បម្រើ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ចុះ! ប៉ុន្តែ តើ​អ្នក​ណា​ខ្លះ​ត្រូវ​ចេញ​ទៅ?»។

សូមមើលជំពូក ចម្លង




និក្ខមនំ 10:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ផារ៉ោន ទ្រង់​ហៅ​ម៉ូសេ នឹង​អើរ៉ុន មក​ជា​ប្រញាប់​ប្រាប់​ថា អញ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ហើយ​នឹង​ឯង​រាល់​គ្នា​ដែរ


ឯ​ផារ៉ោន ទ្រង់​មាន​បន្ទូល​ហៅ​ម៉ូសេ​មក ប្រាប់​ថា ទៅ​ចុះ ចូរ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ចុះ ឲ្យ​ទុក​តែ​ហ្វូង​ចៀម ហើយ​នឹង​ហ្វូង​គោ​ឯង​រាល់​គ្នា​ប៉ុណ្ណោះ ចូរ​យក​ទាំង​កូន​តូចៗ​ទៅ​ជា​មួយ​ផង


ផារ៉ោន​ទ្រង់​មាន​បន្ទូល​ហៅ​ម៉ូសេ នឹង​អើរ៉ុន​មក​ទាំង​យប់​ប្រាប់​ថា ចូរ​ឯង​រាល់​គ្នា​ក្រោក​ឡើង​នាំ​គ្នា​ចេញ​ពី​កណ្តាល​រាស្ត្រ​អញ​នេះ​ទៅ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ផង ចូរ​ទៅ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដូច​ជា​ឯង​រាល់​គ្នា​បាន​សូម​នោះ​ចុះ


នោះ​ផារ៉ោន ទ្រង់​ហៅ​ម៉ូសេ នឹង​អើរ៉ុន​មក​ប្រាប់​ថា ចូរ​ឯង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​ឯង នៅ​ក្នុង​ស្រុក​នេះ​ចុះ


នោះ​ផារ៉ោន​ទ្រង់​ហៅ​ម៉ូសេ នឹង​អើរ៉ុន​មក​មាន​បន្ទូល​ថា សូម​ឲ្យ​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បន្ថយ​កង្កែប​ចេញ​ពី​អញ ហើយ​ពី​រាស្ត្រ​អញ​ទៅ នោះ​អញ​នឹង​ឲ្យ​ពួក​ឯង​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា


ដូច្នេះ​សូម​ឲ្យ​ឯង​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ផង ដ្បិត​មាន​ផ្គរ​ជា​យ៉ាង​ខ្លាំង ហើយ​នឹង​ព្រឹល​នេះ​ជា​ការ​ល្មម​ហើយ នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ទៅ ឥត​មាន​ឃាត់‌ឃាំង​ទៀត​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម