Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 10:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះ​សូម​អត់​ទោស​ដល់​អញ​ក្នុង​គ្រា​នេះ​ម្តង​ចុះ ហើយ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​ទ្រង់​បន្ថយ​សេចក្ដី​ស្លាប់​នេះ ចេញ​ពី​អញ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 សូម​អត់​ទោស​បាប​ឲ្យ​យើង​ផង តែ​ម្តង​នេះ​ទៀត​ទេ សូម​អង្វរ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ‌អង្គ​បន្ថយ​សេចក្ដី​ស្លាប់​នេះ ចេញ​ពី​យើង​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ឥឡូវ​នេះ សុំ​អត់‌ទោស​ឲ្យ​យើង​ម្ដង​ទៀត​ចុះ ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា សូម​ទ្រង់​ដក​គ្រោះ​កាច​ដ៏​សាហាវ​នេះ ចេញ​ពី​យើង​ទៅ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ឥឡូវ​នេះ សុំ​អត់​ទោស​ឲ្យ​យើង​ម្តង​ទៀត​ចុះ ហើយ​សូម​អង្វរអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា សូម​ទ្រង់​ដក​គ្រោះ​កាច​ដ៏​សាហាវ​នេះ ចេញ​ពី​យើង​ទៅ»។

សូមមើលជំពូក ចម្លង




និក្ខមនំ 10:17
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា សូម​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ហើយ​អធិ‌ស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​ខ្ញុំ​បាន​ជា​ឡើង​វិញ អ្នក​សំណប់​របស់​ព្រះ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា រួច​ព្រះ‌ហស្ត​ស្តេច​បាន​ជា​ឡើង​ដូច​កាល​ដើម​វិញ


រួច​គេ​ដួស​បបរ​នោះ​ឲ្យ​គ្រប់​គ្នា​បរិភោគ តែ​កាល​គេ​កំពុង​តែ​បរិភោគ នោះ​ក៏​ស្រែក​ឡើង​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ បបរ​នេះ​ពុល​ទេ ហើយ​គេ​បរិភោគ​ពុំ​បាន


នោះ​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​បើក​ឲ្យ​ឯង​រាល់​គ្នា ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​នៅ​ទី​វាល​រហាស្ថាន​បាន តែ​កុំ​ឲ្យ​ទៅ​ឆ្ងាយ​ពេក ចូរ​សូម​អង្វរ​ឲ្យ​អញ​ផង


កង្កែប​ទាំង​នោះ​នឹង​លោត​លើ​ឯង លើ​រាស្ត្រ ហើយ​លើ​ពួក​បំរើ​របស់​ឯង​ទាំង​អស់​គ្នា​ដែរ។


នោះ​ផារ៉ោន​ទ្រង់​ហៅ​ម៉ូសេ នឹង​អើរ៉ុន​មក​មាន​បន្ទូល​ថា សូម​ឲ្យ​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បន្ថយ​កង្កែប​ចេញ​ពី​អញ ហើយ​ពី​រាស្ត្រ​អញ​ទៅ នោះ​អញ​នឹង​ឲ្យ​ពួក​ឯង​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា


នោះ​ផារ៉ោន​ទ្រង់​ចាត់​ឲ្យ​ទៅ​ហៅ​ម៉ូសេ នឹង​អើរ៉ុន​មក​ថា ម្តង​នេះ​អញ​ជា​អ្នក​មាន​បាប គឺ​ជា​ព្រះ‌យេហូវ៉ា​ដែល​សុចរិត ឯ​អញ​នឹង​រាស្ត្រ​អញ យើង​ជា​ពួក​អាក្រក់​វិញ


ដូច្នេះ​សូម​ឲ្យ​ឯង​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ផង ដ្បិត​មាន​ផ្គរ​ជា​យ៉ាង​ខ្លាំង ហើយ​នឹង​ព្រឹល​នេះ​ជា​ការ​ល្មម​ហើយ នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ទៅ ឥត​មាន​ឃាត់‌ឃាំង​ទៀត​ឡើយ


ឱ​ព្រះ‌យេហូវ៉ា​អើយ ក្នុង​គ្រា​ដែល​មាន​ទុក្ខ នោះ​គេ​បាន​រក​ទ្រង់ គេ​បាន​បញ្ចេញ​ពាក្យ​អធិ‌ស្ឋាន​ជា​ហូរ‌ហែ​ក្នុង​កាល​ដែល​ទ្រង់​វាយ‌ផ្ចាល​គេ


បណ្តាជន​ទាំង‌ឡាយ​ក៏​មក​ឯ​ម៉ូសេ ជំរាប​ថា យើង​រាល់​គ្នា​បាន​ធ្វើ​បាប​ហើយ ដ្បិត​បាន​និយាយ​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទាស់​នឹង​លោក​ដែរ ដូច្នេះ សូម​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ផង សូម​ទ្រង់​បន្ថយ​ពស់​ទាំង​នេះ​ចេញ​ពី​យើង​រាល់​គ្នា​ទៅ នោះ​ម៉ូសេ​ក៏​អធិ‌ស្ឋាន​ឲ្យ​គេ


ស៊ីម៉ូន​ឆ្លើយ​ឡើង​ថា សូម​លោក​ជួយ​អង្វរ​ដល់​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ការ​អ្វី​មួយ ដូច​លោក​មាន​ប្រសាសន៍​នោះ បាន​កើត​មក​ដល់​ខ្ញុំ​ឡើយ


តែ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ហើយ​ដោយ​នូវ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ‌វិញ្ញាណ​ថា ចូរ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​អធិស្ឋាន ដល់​ព្រះ​ជា​មួយ​នឹង​ខ្ញុំ


ទ្រង់​បាន​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​យ៉ាង​សំបើម​នោះ​ហើយ ក៏​ចេះ​តែ​ប្រោស​ឲ្យ​រួច​ត​ទៅ ហើយ​យើង​ខ្ញុំ​សង្ឃឹម​ថា ទ្រង់​នឹង​ប្រោស​ឲ្យ​រួច​ទៅ​មុខ​ទៀត​ដែរ


ដូច្នេះ សូម​ឲ្យ​លោក​អត់​ទោស​ខ្ញុំ​ឥឡូវ ហើយ​វិល​មក​ខាង​ខ្ញុំ​វិញ​ទៀត ដើម្បី​ឲ្យ​ខ្ញុំ​បាន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម