Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 1:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 កាល​ណា​នាង​ទៅ​កាន់​ពោះ​នៃ​ពួក​ស្រី​សាសន៍​ហេព្រើរ​ដែល​សំរាល​កូន នោះ​ក្នុង​កាល​ដែល​គេ​កំពុង​តែ​សំរាល បើ​ជា​កូន​នោះ​ប្រុស ចូរ​សំឡាប់​វា​ទៅ តែ​បើ‌សិន​ជា​ស្រី នោះ​ត្រូវ​ទុក​ឲ្យ​រស់​នៅ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 «ពេល​ណា​នាង​បង្កើត​កូន​ឲ្យ​ពួក​ស្ត្រី​សាសន៍​ហេព្រើរ ចូរ​ពិនិត្យ​មើល​កូន​ដែល​កើត​មក​នោះ ប្រសិន‌បើ​ជា​កូន​ប្រុស ត្រូវ​សម្លាប់​ចោល តែ​ប្រសិន‌បើ​ជា​កូន​ស្រី ត្រូវ​ទុក​ឲ្យ​នៅ​រស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 «កាល​ណា​អ្នក​បង្កើត​កូន​ឲ្យ​ស្ត្រី​ហេប្រឺ ចូរ​ពិនិត្យ​មើល​កូន​ដែល​កើត​មក​នោះ ប្រសិន​បើ​ជា​កូន​ប្រុស ត្រូវ​សម្លាប់​ចោល ប្រសិន​បើ​ជា​កូន​ស្រី ចូរ​ទុក​ឲ្យ​វា​រស់​ចុះ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 «កាល​ណា​អ្នក​បង្កើត​កូន​ឲ្យ​ស្ដ្រី​ហេប្រឺ ចូរ​ពិនិត្យ​មើល​កូន​ដែល​កើត​មក​នោះ ប្រសិន​បើ​ជា​កូន​ប្រុស​ត្រូវ​សម្លាប់​ចោល ប្រសិន​បើ​ជា​កូន​ស្រី ចូរ​ទុក​ឲ្យ​វា​រស់​ចុះ»។

សូមមើលជំពូក ចម្លង




និក្ខមនំ 1:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​បំផ្លាស់​បំប្រែ​ចិត្ត​សាសន៍​នោះ ឲ្យ​ស្អប់​ដល់​រាស្ត្រ​ទ្រង់​វិញ ឲ្យ​គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ចំពោះ​ពួក​បំរើ​ទ្រង់


រួច​ស្តេច​ស្រុក​អេស៊ីព្ទ ទ្រង់​ក៏​បង្គាប់​ដល់​ពួក​ឆ្មប​សាសន៍​ហេព្រើរ ដែល​១​ឈ្មោះ​នាង​ស៊ីប្រា ហើយ​១​ទៀត​ឈ្មោះ​នាង​ពូអា ថា


នោះ​ផារ៉ោន​ទ្រង់​បង្គាប់​ដល់​បណ្តា​រាស្ត្រ​ថា អស់​ទាំង​កូន​ប្រុសៗ​ដែល​កើត​មក នោះ​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ទន្លេ​ចេញ តែ​កូន​ស្រីៗ​ទាំង​ប៉ុន្មាន​ត្រូវ​ទុក​ឲ្យ​រស់​នៅ​វិញ។


ប៉ុន្តែ កាល​ពួក​ចំការ​បាន​ឃើញ នោះ​គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក​ហើយ ចូរ​យើង​សំឡាប់​វា​ចេញ​ទៅ រួច​យើង​នឹង​ដណ្តើម​យក​មរដក​របស់​វា


ស្តេច​នោះ​ប្រព្រឹត្ត​នឹង​សាសន៍​យើង​ដោយ​ឆ្លៀវ‌ឆ្លាត ទាំង​ធ្វើ​ទុក្ខ​ដល់​ពួក​ឰយុកោ​យើង ដោយ​បង្ខំ​ឲ្យ​គេ​ចោល​អស់​ទាំង​កូន‌ង៉ែត​របស់​គេ​ចេញ មិន​ឲ្យ​មាន​នៅ​រស់​ឡើយ


ដោយ‌សារ​សេចក្ដី​ជំនឿ កាល​ម៉ូសេ​បាន​កើត​មក នោះ​ឪពុក​ម្តាយ​បាន​លាក់​លោក​ទុក​៣​ខែ ឥត​មាន​នឹក​ខ្លាច​ដល់​បញ្ញត្ត​របស់​ស្តេច​ឡើយ ពី​ព្រោះ​បាន​ឃើញ​ថា​ជា​កូន​ថ្លោស​ល្អ


កន្ទុយ​វា​ក៏​ទាញ​ផ្កាយ​នៅ​លើ​មេឃ​១​ភាគ​ក្នុង​៣ គ្រវាត់​ចោល​ទៅ​ផែនដី នាគ​នោះ​ក៏​ស្ថិត​នៅ​ត្រង់​មុខ​ស្ត្រី ដែល​រៀប​នឹង​សំរាល​កូន​នោះ ដើម្បី​នឹង​លេប​កូន​នាង ក្នុង​កាល​ដែល​សំរាល​ចេញ​មក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម