Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 9:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ស្តេច​ទ្រង់​ក៏​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​គេ​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ​នៅ​ក្រុង​ស៊ូសាន រួច​បាន​ព្យួរ​ខ្មោច​កូន​ហាម៉ាន​ទាំង​១០​នាក់​នោះ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ស្ដេច​ក៏​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​គេ​ប្រកាស​‌រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសាន រួចគេ​បាន​ព្យួរ​ខ្មោច​កូន​ប្រុស​ទាំង​ដប់​របស់​ហាម៉ាន​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌រាជា​ក៏​អនុញ្ញាត​ឲ្យ ហើយ​គេ​ប្រកាស​រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសាន។ គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន​ទៅ​ព្យួរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ស្តេច​ក៏​អនុញ្ញាត​ឲ្យ ហើយ​គេ​ប្រកាស​រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសាន។ គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន​ទៅ​ព្យួរ។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 9:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ចេញ​ព្រះ‌រាជ‌ឱង្ការ​ថា ឯ​អស់​អ្នក​ណា​ក្នុង​ពួក​សាសន៍​អ៊ីស្រាអែល ឬ​ពួក​សង្ឃ នឹង​ពួក​លេវី នៅ​ក្នុង​នគរ​យើង ដែល​ចង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​អ្នក ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ចូរ​ឲ្យ​គេ​ទៅ​ចុះ


គេ​ក៏​ចង​ក​ហាម៉ាន​ព្យួរ​នៅ​ឈើ ដែល​លោក​បាន​ដំឡើង​សំរាប់​ចង​ព្យួរ​ម៉ា‌ដេកាយ​នោះ​ទៅ ដូច្នេះ សេចក្ដី​ក្រោធ​របស់​ស្តេច​ក៏​ស្ងប់​បង់។


រួច​ហាបូណា ជា​ពួក​ភ្នាក់‌ងារ​ម្នាក់​ទូល​នៅ​ចំពោះ​ស្តេច​ថា ហ្ន៍ មាន​ឈើ​កំពស់​៥០​ហត្ថ​ដែល​ហាម៉ាន​បាន​ដំឡើង ទុក​សំរាប់​ព្យួរ​ម៉ា‌ដេកាយ ជា​អ្នក​ដែល​បាន​ទូល​ជា​គុណ​ដល់​ព្រះ‌ករុណា នោះ​នៅ​ឯ​ផ្ទះ​វា​ស្រាប់ ស្តេច​ទ្រង់​មាន​បន្ទូល​តប​ថា ដូច្នោះ ចូរ​ព្យួរ​វា​នឹង​ឈើ​នោះ​ទៅ


អេសធើរ​ទូល​ថា បើ​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ទ័យ នោះ​សូម​បើក​ឲ្យ​ពួក​យូដា ដែល​នៅ​ក្រុង​ស៊ូសានបាន​ធ្វើ​តាម​ច្បាប់​ដដែល នៅ​ថ្ងៃ​ស្អែក​ទៀត ហើយ​ឲ្យ​គេ​ព្យួរ​ខ្មោច​កូន​របស់​ហាម៉ាន​ទាំង​១០​នាក់​នឹង​ឈើ​ទៅ


ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន ក៏​មូល​គ្នា នៅ​ថ្ងៃ​១៤ ខែ​ផល្គុន​នោះ​ឯង ហើយ​គេ​សំឡាប់​មនុស្ស​៣០០​នាក់​ទៀត នៅ​ស៊ូសាន តែ​គេ​មិន​ប៉ះ‌ពាល់​ដល់​របឹប​ទេ


មនុស្ស​អាក្រក់​ត្រូវ​ដួល ហើយ​មិន​នៅ​ទៀត​ទេ តែ​ផ្ទះ​របស់​មនុស្ស​សុចរិត​បាន​ស្ថិត‌ស្ថេរ​នៅ​វិញ។


បើ‌សិន​ជា​មនុស្ស​ណា​បង្កើត​បាន​កូន​១០០​នាក់ ហើយ​រស់​នៅ​ជា​យូរ​ឆ្នាំ ដល់​ម៉្លេះ​បាន​ជា​មាន​អាយុ​យឺន‌យូរ តែ​មិន​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ ហើយ​ឥត​មាន​ពិធី​បញ្ចុះ​សព​ខ្លួន​ផង នោះ​យើង​ថា កូន​ដែល​រលូត​មក​មុន​កំណត់​ក៏​វិសេស​ជាង​អ្នក​នោះ


រួច​គាត់​ក្រឡេក​ឃើញ​សាសន៍​អាម៉ា‌លេក ក៏​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា អាម៉ា‌លេក​ជា​ដើម​ចម​នៃ​នគរ​ទាំង​អស់ តែ​ចុង​បំផុត​របស់​គេ នោះ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ។


ព្រះ‌គ្រីស្ទ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​សេចក្ដី​បណ្តាសា​របស់​ក្រិត្យ‌វិន័យ ដោយ​ទ្រង់​ត្រូវ​បណ្តាសា​ជំនួស​យើង​រាល់​គ្នា (ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ត្រូវ​ព្យួរ​នៅ​លើ​ឈើ»)


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម