Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 8:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដូច្នេះ ពួក​សាសន៍​យូដា​គេ​មាន​ចិត្ត​ជ្រះ‌ថ្លា​រីក‌រាយ​សប្បាយ ព្រម​ទាំង​មាន​សេចក្ដី​ថ្កំថ្កើង​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពួក​សាសន៍​យូដា​មាន​ចិត្ត​ធូរ​ស្រាល រីក‌រាយ​សប្បាយ ហើយ​មាន​កិត្តិយស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ជន‌ជាតិ​យូដា​ពោរ‌ពេញ​ដោយ​អំណរ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ហើយ​នាំ​គ្នា​ស្រែក​ហ៊ោ​ដោយ​ជ័យ‌ជម្នះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ជន‌ជាតិ​យូដា​ពោរ‌ពេញ​ដោយ​អំណរ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ហើយ​នាំ​គ្នា​ស្រែក​ហ៊ោ​ដោយ​ជ័យ‌ជំនះ។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 8:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន​ឲ្យ​ប្រជុំ​គ្នា​តម​អត់​ឲ្យ​ខ្ញុំ កុំ​ឲ្យ​បរិភោគ​អ្វី​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រវាង​៣​ថ្ងៃ ឯ​ខ្ញុំ នឹង​ពួក​ស្រី​បំរើ​របស់​ខ្ញុំ ក៏​នឹង​តម​ដូច្នោះ​ដែរ យ៉ាង​នោះ ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ


គេ​បាន​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​១៣ ខែ​ផល្គុន លុះ​ដល់​ថ្ងៃ​១៤ ទើប​គេ​ឈប់​សំរាក ហើយ​ក៏​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​សំរាប់​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ


មាន​ពន្លឺ​ភ្លឺ​ឡើង ក្នុង​ទី​ងងឹត សំរាប់​មនុស្ស​ទៀង​ត្រង់ គេ​ជា​អ្នក​មាន​ចិត្ត​ប្រកប​ដោយ​មេត្តា‌ករុណា អាណិត‌អាសូរ ហើយ​សុចរិត


ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ ទ្រង់​បាន​ប្រទាន​ពន្លឺ​មក​យើង​ខ្ញុំ ចូរ​ចង​យញ្ញ‌បូជា​ភ្ជាប់​នឹង​ស្នែង​អាសនា​ដោយ​ខ្សែ​ចុះ


ដ្បិត​ទ្រង់​នឹង​អុជ​ប្រទីប​របស់​ទូលបង្គំ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី ងងឹត​នៃ​ទូលបង្គំ​ភ្លឺ​ឡើង


ដើម្បី​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ច្រៀង​សរសើរ​ដល់​ទ្រង់ ឥត​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ជា​ដរាប​ទៅ។


មាន​ពន្លឺ​បាន​សាប‌ព្រោះ​ទៅ សំរាប់​មនុស្ស​សុចរិត នឹង​សេចក្ដី​អំណរ សំរាប់​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់


គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្ដី​សុខ​ស្រួល នោះ​ទី​ក្រុង​ក៏​រីក‌រាយ​សាទរ ហើយ​កាល​ណា​មនុស្ស​អាក្រក់​វិនាស​ទៅ នោះ​ឮ​សំឡេង​ហ៊ោ​សប្បាយ។


កាល​ណា​មនុស្ស​សុចរិត​មាន​ជ័យ‌ជំនះ នោះ​បណ្តាជន​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ក្រៃ‌លែង តែ​បើ​កាល​ណា​មនុស្ស​អាក្រក់​បាន​តាំង​ឡើង នោះ​ជន​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​វិញ។


ឯ​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​រួច គេ​នឹង​វិល​មក​វិញ គេ​នឹង​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ពាក់​នៅ​លើ​ក្បាល​គេ គេ​នឹង​បាន​សេចក្ដី​ត្រេក‌អរ នឹង​សេចក្ដី​រីក‌រាយ ឯ​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ នឹង​ដំងូរ​ទាំង​ប៉ុន្មាន​នោះ​នឹង​រត់​បាត់​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម