Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 5:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ប៉ុន្តែដែល​អញ​នៅ​ឃើញ​ម៉ា‌ដេកាយ ជា​សាសន៍​យូដា​នោះ អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង​ដរាប​ណា នោះ​ស‌គុណ​ទាំង​ប៉ុន្មាន​នេះ​មិន​ជា​អ្វី​ដល់​អញ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប៉ុន្តែ ដរាប​ណា​ខ្ញុំ​នៅ​តែ​ឃើញ​ម៉ា‌ដេកាយ ជា​សាសន៍​យូដា​នោះ​អង្គុយ​នៅ​មាត់​ទ្វារ​រាជ‌វាំង នោះ​ស‌គុណ​ទាំង​ប៉ុន្មាន​នេះ​គ្មាន​តម្លៃ​អ្វី​ចំពោះ​ខ្ញុំ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ទោះ​បី​មាន​កិត្តិយស​យ៉ាង​នេះ​ក្ដី ក៏​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ដែរ ដរាប​ណា​ខ្ញុំ​នៅ​តែ​ឃើញ​ម៉ាដេ‌កាយ ជា​ជន‌ជាតិ​យូដា ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង»។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ទោះ​បី​មាន​កិត្តិយស​យ៉ាង​នេះ​ក្ដី ក៏​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ដែរ ដរាប​ណា​ខ្ញុំ​នៅ​តែ​ឃើញ​ម៉ាដេ‌កាយ ជា​ជន‌ជាតិ​យូដា ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង»។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 5:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ជា​ពួក​អ្នក​ដែល​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល យេសួរ នេហេមា សេរ៉ាយ៉ា រេអេ‌ឡាយ៉ា ម៉ាដេ‌កាយ ប៊ីល‌សាន មីសផា ប៊ីកវ៉ាយ រេហ៊ូម នឹង​ប្អាណា នោះ​មាន​ចំនួន​សាសន៍​អ៊ីស្រាអែល​ដូច្នេះ


នៅ​ថ្ងៃ​នោះ ហាម៉ាន​ក៏​ចេញ​ទៅ ដោយ​មាន​ចិត្ត​អំណរ​អរ​រីក‌រាយ តែ​កាល​លោក​ឃើញ​ម៉ា‌ដេកាយ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង ដែល​មិន​ឈរ​ឡើង ឬ​កំរើក​គោរព​នៅ​មុខ​ខ្លួន នោះ​លោក​មាន​ពេញ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​ចំពោះ​ម៉ា‌ដេកាយ


គឺ​ថា មនុស្ស​អាក្រក់​រមែង​រង​ទុក្ខ ដោយ​ឈឺ‌ចាប់​គ្រប់​១​ជីវិត​របស់​គេ ឯ​អស់​ចំនួន​ឆ្នាំ​គេ​បាន​លាក់​ទុក​សំរាប់​មនុស្ស​គំហក‌កំហែង


ឱ​អ្នក​ដែល​ហែក‌ហួរ​ខ្លួន​ដោយ​សេចក្ដី​កំហឹង តើ​ផែនដី​ត្រូវ​ចោល​ស្ងាត់​ដោយ​ព្រោះ​អ្នក ឬ​ថ្ម​ត្រូវ​រើ​ចេញ​ពី​កន្លែង​ទៅ​ឬ​អី។


៙ ចំណែក​មនុស្ស​អាក្រក់ គេ​គិត‌គូរ​ការ​ទាស់​នឹង​មនុស្ស​សុចរិត ក៏​សំញែង​ធ្មេញ​ដាក់​អ្នក​នោះ


យើង​បាន​ឃើញ​បណ្តា‌ការ​ដែល​មាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ហើយ​មើល ការ​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ ក៏​ជា​អសារ​ឥត​ការ​ផង


«ការ​ឥត​ប្រយោជន៍​ទទេៗ» នេះ​ជា​ពាក្យ​របស់​គ្រូ​ប្រដៅ​ពោល​ទុក​ថា ការ​ឥត​ប្រយោជន៍​ទទេៗ គ្រប់​ទាំង​អស់​សុទ្ធ​តែ​អត់​ប្រយោជន៍​ទទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម