Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 5:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ប៉ុន្តែលោក​ទ្រាំ​អត់​នៅ ហួស​ទៅ​ឯ​ផ្ទះ​ខ្លួន​ទៅ រួច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​មិត្រ​សំឡាញ់ នឹង​សេរែស ជា​ប្រពន្ធ​ខ្លួន​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប៉ុន្តែ ហាម៉ាន​ទប់​ចិត្ត ហើយ​ត្រឡប់​ទៅ​ផ្ទះ រួច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​មិត្ត​សម្លាញ់ និង​សេរែស ជា​ប្រពន្ធ​ខ្លួន​មក​ជួប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​ទប់​ចិត្ត ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក​បាន​ឲ្យ​គេ​ហៅ​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ និង​លោក​ស្រី​សេរែស ជា​ភរិយា​មក​ជួប។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 គាត់​ទប់​ចិត្ត ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ គាត់​បាន​ឲ្យ​គេ​ហៅ​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ និង​លោក​ស្រី​សេរែស ជា​ភរិយា​មក​ជួប។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 5:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូសែប​ខំ​អត់​ទប់ នៅ​មុខ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជិត​គាត់​ពុំ​បាន ក៏​បន្លឺ​វាចា​ថា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ថយ​ចេញ​ពី​អញ​ទៅ ដូច្នេះ កំពុង​ដែល​យ៉ូសែប​ថ្លែង​ឲ្យ​ពួក​បង​ប្អូន​ស្គាល់​ខ្លួន នោះ​គ្មាន​មនុស្ស​ណា​មួយ​ឈរ​នៅ​ជិត​ខាង​ឡើយ


ហើយ​ថ្លែង​ពី​សេចក្ដី​រុងរឿង​នៃ​ទ្រព្យ​សម្បត្តិ​ខ្លួន ពី​កូន​ចៅ​ដែល​មាន​ច្រើន​ដល់​ម៉្លេះ នឹង​ពី​ស្តេច​បាន​ដំកើង​ងារ​ខ្លួន ហើយ​តាំង​ឡើង​ខ្ពស់​ជាង​អស់​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ជំនិត​ទ្រង់​ទាំង​ប៉ុន្មាន


លោក​ក៏​រាប់​រៀប​ប្រាប់​ដល់​សេរែស ជា​ប្រពន្ធ នឹង​ពួក​មិត្រ​សំឡាញ់​ទាំង​ប៉ុន្មាន​ពី​អស់​ទាំង​ការ​ដែល​បាន​កើត​មក​ដល់​ខ្លួន ដូច្នោះ ពួក​អ្នក​ប្រាជ្ញ​របស់​លោក នឹង​សេរែស ជា​ប្រពន្ធ ក៏​និយាយ​ទៅ​លោក​ថា បើ​សិន​ជា​ម៉ា‌ដេកាយ​នេះ​ជាតិ​ជា​សាសន៍​យូដា ដែល​លោក​បាន​ចាប់​តាំង​ដួល​នៅ​ចំពោះ​គាត់​ហើយ នោះ​លោក​នឹង​ឈ្នះ​គាត់​មិន​បាន​ឡើយ គឺ​នឹង​ត្រូវ​ដួល​នៅ​ចំពោះ​គាត់​ជា​ពិត​ប្រាកដ


កុំ​ឲ្យ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម