Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 2:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯ​អេសធើរ នាង​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង ពី​គ្រួ នឹង​ពី​ជំនួរ​វង្ស​របស់​ខ្លួន​ទេ តាម​បង្គាប់​របស់​ម៉ា‌ដេកាយ ពី​ព្រោះ​នាង​នៅ​តែ​ស្តាប់​បង្គាប់​ម៉ា‌ដេកាយ ដូច​នៅ​គ្រា​ដែល​គាត់​ចិញ្ចឹម​នៅ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ឯ​ព្រះ​នាង​អេសធើរ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹងពី​សាច់​ញាតិ និង​ពី​ជាតិ​សាសន៍​របស់​ខ្លួន​ទេ គឺ​តាម​បង្គាប់​របស់​ម៉ា‌ដេកាយ ព្រោះ​ព្រះ​នាង​ស្តាប់​បង្គាប់​ម៉ា‌ដេកាយ ដូច​នៅ​គ្រា​ដែល​គាត់​ចិញ្ចឹម​ព្រះ​នាង​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 មក​ទល់​ពេល​នោះ ព្រះ‌នាង​អេសធើរ​ពុំ​ទាន់​ប្រាប់​ឲ្យ​នរណា​ដឹង​អំពី​ជាតិ​សាសន៍ និង​ដើម​កំណើត​របស់​ព្រះ‌នាង​ទេ គឺ​ព្រះ‌នាង​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ាដេ‌កាយ​បង្គាប់ ក្នុង​កាល​ដែល​ព្រះ‌នាង​ស្ថិត​នៅ​ក្រោម​អាណា‌ព្យាបាល​របស់​គាត់​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 មក​ទល់​ពេល​នោះ នាង​អេសធើរ​ពុំ​ទាន់​ប្រាប់​ឲ្យ​នរណា​ដឹង​អំពី​ជាតិ​សាសន៍ និង​ដើម​កំណើត​របស់​នាង​ទេ គឺ​នាង​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ាដេ‌កាយ​បង្គាប់ ក្នុង​កាល​ដែល​នាង​ស្ថិត​នៅ​ក្រោម​អាណា‌ព្យាបាល​របស់​គាត់​នៅ​ឡើយ។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 2:20
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អេសធើរ នាង​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ថា គ្រួ នឹង​ជំនួស​វង្ស​របស់​នាង​ជា​សាសន៍​អ្វី​ទេ ដ្បិត​ម៉ា‌ដេកាយ​បាន​ហាម​មិន​ឲ្យ​នាង​ប្រាប់​ឲ្យ​គេ​ដឹង​ឡើយ


គាត់​បាន​ចិញ្ចឹម​នាង​ហាដាសា គឺ​អេសធើរ ជា​កូន​របស់​មា​គាត់ ដ្បិត​នាង​គ្មាន​ឪពុក​ម្តាយ នាង​មាន​រូប​ឆោម‌ឆាយ ហើយ​មុខ​ស្រស់​ល្អ កាល​ឪពុក​ម្តាយ​នាង​ស្លាប់​ទៅ​ហើយ នោះ​ម៉ា‌ដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម