Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 1:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 តែ​គ្មាន​អ្នក​ណា​បង្ខំ​ឡើយ ដ្បិត​ស្តេច​ទ្រង់​បាន​ចេញ​ច្បាប់ បង្គាប់​ដល់​ពួក​ភ្នាក់‌ងារ​របស់​ទ្រង់ ឲ្យ​បាន​ធ្វើ​តាម​ចិត្ត​របស់​មនុស្ស​នីមួយៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 តាមព្រះ​រាជ​បញ្ជា​របស់​ស្ដេច ការ​ពិសា​ស្រា​ឥត​មាន​ដាក់​កំហិត​ឡើយ ដ្បិត​ស្ដេច​បាន​បង្គាប់​ឲ្យ​រាជ​បម្រើ​ទាំង​ប៉ុន្មាន​របស់ទ្រង់ បម្រើ​ជូន​ភ្ញៀវ​នីមួយៗ តាម​តែ​ភ្ញៀវ​ចង់​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ភ្ញៀវ​អាច​ពិសា​ស្រា​តាម​ចិត្ត ដោយ​មិន​នឹក​ខ្លាច​ខ្វះ​ខាត​អ្វី​ឡើយ គឺ​ស្ដេច​បញ្ជា​ឲ្យ​រាជ​បម្រើ​ចាក់​ស្រា​ជូន តាម​តែ​ភ្ញៀវ​ចង់​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ភ្ញៀវ​អាច​ពិសា​ស្រា​តាម​ចិត្ត ដោយ​មិន​នឹក​ខ្លាច​ខ្វះ​ខាត​អ្វី​ឡើយ គឺ​ស្ដេច​បញ្ជា​ឲ្យ​អ្នក​បម្រើ​ចាក់​ស្រា​ជូន តាម​តែ​ភ្ញៀវ​ចង់​បាន។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 1:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ឲ្យ​ផឹក​ដោយ​ប្រដាប់​មាស​ដែល​ផ្សេង​ពី​គ្នា​ទាំង​អស់ ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ហ្លួង​ជា​បរិបូរ​តាម​សណ្ឋាន​ស្តេច


ឯ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី ក៏​ជប់‌លៀង​ដល់​ពួក​ស្រីៗ នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​របស់​ស្តេច​អ័ហា‌ស៊ូរុស​ដែរ


ហើយ​យើង​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​យ៉ូណាដាប ជា​កូន​រេកាប ដែល​ជា​ព្ធយុ‌កោ​យើង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​គាត់​បាន​ផ្តាំ​មក គឺ​មិន​បាន​ទទួល​ទាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដរាប​ដល់​អស់​១​ជីវិត​យើង ព្រម​ទាំង​ប្រពន្ធ នឹង​កូន​ប្រុស​កូន​ស្រី​របស់​យើង​ផង


ពី​ដើមបាប៊ីឡូន​ជា​ពែង​មាស​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ពែង​ដែល​ឲ្យ​ផែនដី​ទាំង​មូល​ស្រវឹង សាសន៍​ទាំង​ប៉ុន្មាន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ហេតុ​នោះ​បាន​ជា​សាសន៍​ទាំង​អស់​បាន​ត្រឡប់​ជា​រវើ‌រវាយ​ទៅ


រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​គេ​ថា ឥឡូវ​នេះ ចូរ​ដង​យក​ទៅ​ជូន​ដល់​លោក ជា​មង្គល‌ការ​ចុះ គេ​ក៏​ដង​យក​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម