Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 1:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទ្រង់​សួរ​ថា តាម​ច្បាប់ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដល់​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី ដ្បិត​ព្រះ‌នាង​មិន​បាន​ធ្វើ​តាម​បង្គាប់​យើង ដោយ‌សារ​ពួក​ក្រម​វាំង​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ស្ដេច​សួរ​ថា៖ «តាម​ច្បាប់ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ចំពោះ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី ដ្បិត​ព្រះ‌នាង​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហាតលិក​បានទូល​ថ្វាយ​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌ចៅ​អហា‌ស៊ូរុស​សួរ​ថា ក្នុង​ករណី​ដែល​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី ពុំ​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហា‌តលិក​បាន​ទូល​ថ្វាយ​ដូច្នេះ តើ​ត្រូវ​យក​ច្បាប់​អ្វី​មក​អនុវត្ត។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ស្តេច​អហា‌ស៊ូរុស​សួរ​ថា ក្នុង​ករណី​ដែល​មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី ពុំ​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហា‌តលិក​បាន​ជម្រាប​ជូន​ដូច្នេះ តើ​ត្រូវ​យក​ច្បាប់​អ្វី​មក​អនុវត្ត។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 1:15
4 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​រាជ្យ​អ័ហា‌ស៊ូរុស កាល​ទ្រង់​បាន​សោយ‌រាជ្យ​ឡើង​ហើយ នោះ​គេ​ធ្វើ​សំបុត្រ ផ្ញើ​ទៅ​ថ្វាយ ពោល​ទោស​ពី​ពួក​អ្នក​ស្រុក​យូដា ហើយ​នឹង​ពួក​នៅ​ក្រុង​យេរូ‌សាឡិម។


រីឯ​បន្ទាប់​នឹង​ទ្រង់ មាន​កើសេណា សេថារ អ័ឌ‌ម៉ាថា តើស៊ីស មេរេស ម៉ាសេណា នឹង​មមូកាន ជា​នាយក​នៃ​សាសន៍​ពើស៊ី នឹង​សាសន៍​មេឌី ទាំង​៧​នាក់​ដែល​ធ្លាប់​នៅ​ចំពោះ​ស្តេច ហើយ​ជា​អ្នក​លេខ​១​ក្នុង​នគរ


នោះ​មមូកាន លោក​ទូល​ឆ្លើយ​នៅ​ចំពោះ​ស្តេច នឹង​ពួក​នាយក​ទាំង​ប៉ុន្មាន​ថា អគ្គ‌មហេសី ព្រះ‌នាង​បាន​ប្រព្រឹត្ត​ខុស មិន​មែន​ត្រឹម​តែ​នឹង​ព្រះ‌ករុណា​ប៉ុណ្ណោះ គឺ​ដល់​ទាំង​ពួក​អ្នក​ជា​ប្រធាន នឹង​បណ្តាជន​ទាំង‌ឡាយ ដែល​នៅ​អស់​ទាំង​ខេត្ត​របស់​ព្រះ‌ករុណា​ទៀត​ផង


ហាម៉ាន​ក៏​ចូល​មក រួច​ស្តេច​ទ្រង់​សួរ​ថា តើ​គួរ​ប្រោស​ជា​យ៉ាង​ណា ដល់​អ្នក​ដែល​ស្តេច​សព្វ​ព្រះ‌ទ័យ​ចង់​លើក​មុខ ហាម៉ាន​នឹក​ក្នុង​ចិត្ត​ថា តើ​មាន​អ្នក​ណា​ក្រៅ​ពី​អញ ដែល​ស្តេច​សព្វ​ព្រះ‌ទ័យ​នឹង​លើក​មុខ​ឲ្យ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម