Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​រស់ 2:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដូច្នេះ​បូអូស​ប្រាប់​នាង​រស់​ថា ចូរ​ស្តាប់​ខ្ញុំ នាង​អើយ កុំ​ឲ្យ​នាង​ចេញ​ពី​ស្រែ​នេះ ទៅ​រើស​សន្សំ​ក្នុង​ស្រែ​ឯ​ណា​ទៀត​ឡើយ ចូរ​នៅ​តែ​ក្នុង​ទី​នេះ​ជិត​ពួក​ស្រីៗ​របស់​ខ្ញុំ​នេះ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដូច្នេះ លោក​បូអូស​ប្រាប់​នាង​រស់​ថា៖ «ចូរ​ស្តាប់​ខ្ញុំ នាង​អើយ នាង​កុំ​ចេញ​ពី​ស្រែ​នេះ ទៅ​រើស​សន្សំ​ក្នុង​ស្រែ​ណា​ផ្សេង​ទៀត​ឡើយ ចូរ​នៅ​តែ​ក្នុង​ទី​នេះ​ជិត​ពួក​ស្រីៗ​របស់​ខ្ញុំ​នេះ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពេល​នោះ លោក​បូអូស​និយាយ​ទៅ​កាន់​នាង​រស់​ថា៖ «នាង​អើយ សូម​ស្ដាប់​ខ្ញុំ! កុំ​ទៅ​រើស​ស្រូវ​ក្នុង​ស្រែ​ណា​ផ្សេង​អី ហើយ​ក៏​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ស្រែ​នេះ​ដែរ។ ចូរ​នៅ​ជា​មួយ​ស្រី​បម្រើ​របស់​ខ្ញុំ​ទាំង​នេះ​ចុះ!

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពេល​នោះ លោក​បូអូស​និយាយ​ទៅ​កាន់​នាង​រស់​ថា៖ «នាង​អើយ សូម​ស្តាប់​ខ្ញុំ! កុំ​ទៅ​រើស​ស្រូវ​ក្នុង​ស្រែ​ណា​ផ្សេង​អី ហើយ​ក៏​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ស្រែ​នេះ​ដែរ។ ចូរ​នៅ​ជា​មួយ​ស្រី​បម្រើ​របស់​ខ្ញុំ​ទាំង​នេះ​ចុះ!

សូមមើលជំពូក ចម្លង




នាង​រស់ 2:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ពួក​អ្នក​បំរើ​លោក​ក៏​អែប​ចូល​ជិត ជំរាប​ថា លោក​ឪពុក​អើយ បើ‌សិន​ជា​ហោរា​នោះ​បាន​ប្រាប់​ឲ្យ​លោក​ធ្វើ​ការ​អ្វី​យ៉ាង​ធំ នោះ​តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ​អី ចំណង់​បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ‌ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​នឹង​គួរ​ធ្វើ​តាម​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត


កាល​ណា​ឯង​រាល់​គ្នា​ច្រូត​ចំរូត​នៅ​ស្រែ នោះ​មិន​ត្រូវ​ច្រូត​ឲ្យ​ដល់​កៀន​ដី​របស់​ឯង​ទាំង​អស់​ទេ ក៏​មិន​ត្រូវ​សន្សំ​រើស​គួរ​ស្រូវ​ដែល​បាន​ជ្រុះ​នោះ​ផង


នោះ​មាន​គេ​នាំ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក​ឯ​ទ្រង់ កាល​ទ្រង់​ទត​ឃើញ​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ក៏​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​សង្ឃឹម​ឡើង កូន​អើយ បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ


ឯ​ព្រះ‌យេស៊ូវ ទ្រង់​បែរ​ទៅ​ឃើញ​នាង ក៏​មាន​បន្ទូល​ថា ចូរ​សង្ឃឹម​ឡើង កូន​អើយ សេចក្ដី​ជំនឿ​របស់​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ នាង​ក៏​បាន​ជា​ចាប់​តាំង​ពី​វេលា​នោះ​មក


មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្ដី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្ដី​ទាំង​នោះ​ចុះ


នាង​ក៏​សូម​ដល់​យើង​ខ្ញុំ​ថា សូម​ឲ្យ​ខ្ញុំ​រើស​សន្សំ​តាម​ពួក​អ្នក​ចំរូត​ផង ដូច្នេះ​នាង​បាន​មក ហើយ​បាន​នៅ​តាំង​តែ​ពី​ព្រលឹម​រហូត​ដល់​ពេល​នេះ លើក​តែ​កាល​នាង​សំរាក​នៅ​ផ្ទះ​១​ភ្លែត​ប៉ុណ្ណោះ។


ចូរ​ឲ្យ​ភ្នែក​នាង​មើល​តែ​ស្រែ​ដែល​ពួក​នេះ​កំពុង​ច្រូត ហើយ​ដើរ​តាម​គេ​ចុះ ខ្ញុំ​បាន​ហាម​ដល់​ពួក​កំឡោះ មិន​ឲ្យ​គេ​ពាល់​នាង​ទេ បើ​កាល​ណា​នាង​ស្រេក​ទឹក ឲ្យ​ទៅ​ឯ​ក្អម ផឹក​ទឹក​ដែល​ពួក​កំឡោះ​បាន​ដង​ហើយ​ចុះ


ដូច្នេះអេលី​ហៅ​សាំយូ‌អែល​មក​ថា សាំយូ‌អែល កូន​អើយ សាំយូ‌អែល​ឆ្លើយ​ថា ប្របាទ


នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​ម្តង​ទៀត​ថា នែ​សាំយូ‌អែល រួច​សាំយូ‌អែល​ក្រោក​ឡើង ទៅ​ឯ​អេលី​សួរ​ថា ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី តែ​អេលី​ឆ្លើយ​ថា កូន​អើយ អញ​គ្មាន​ហៅ​ឯង​ទេ ចូរ​ទៅ​ដេក​វិញ​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម