ទំនុកតម្កើង 86:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 សូមការពារព្រលឹងទូលបង្គំ ដ្បិតទូលបង្គំជាអ្នកជ្រះថ្លា ឱព្រះនៃទូលបង្គំអើយ សូមជួយសង្គ្រោះអ្នកបំរើដែលទុកចិត្តដល់ទ្រង់ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 សូមរក្សាព្រលឹងរបស់ទូលបង្គំផង ដ្បិតទូលបង្គំស្មោះត្រង់។ ព្រះអង្គជាព្រះនៃទូលបង្គំ; សូមព្រះអង្គសង្គ្រោះបាវបម្រើរបស់ព្រះអង្គដែលជឿទុកចិត្តលើព្រះអង្គផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 សូមរក្សាកាពារជីវិតទូលបង្គំ ដ្បិតទូលបង្គំស្មោះត្រង់ចំពោះព្រះអង្គ ឱព្រះនៃទូលបង្គំអើយ សូមសង្គ្រោះអ្នកបម្រើព្រះអង្គ ដែលទុកចិត្តដល់ព្រះអង្គនេះផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 សូមរក្សាការពារជីវិតទូលបង្គំផង ដ្បិតទូលបង្គំមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ ឱព្រះនៃទូលបង្គំអើយ សូមសង្គ្រោះអ្នកបម្រើរបស់ព្រះអង្គ ដែលបានផ្ញើជីវិតលើព្រះអង្គនេះផង! សូមមើលជំពូកអាល់គីតាប2 សូមរក្សាការពារជីវិតខ្ញុំផង ដ្បិតខ្ញុំមានចិត្តស្មោះត្រង់ចំពោះទ្រង់ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមសង្គ្រោះអ្នកបម្រើរបស់ទ្រង់ ដែលបានផ្ញើជីវិតលើទ្រង់នេះផង! សូមមើលជំពូក |