ទំនុកតម្កើង 78:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ទ្រង់បំប្រេះថ្មដានៅទីរហោស្ថាន ឲ្យគេបានផឹកទឹកជាបរិបូរ ដូចជាហូរចេញពីទីជំរៅមក សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 ព្រះអង្គទ្រង់បំបែកថ្មដានៅទីរហោស្ថាន ហើយឲ្យពួកគាត់ផឹក ដូចជាផឹកពីទីជម្រៅដ៏បរិបូរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ព្រះអង្គបានបំបែកថ្មនៅទីរហោស្ថាន ហើយប្រទានឲ្យគេមានផឹកទឹកជាបរិបូរ ដូចជាប្រភពទឹកផុសចេញមក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ព្រះអង្គបានបំបែកផ្ទាំងថ្មក្នុងវាលរហោស្ថាន ឲ្យគេហូបទឹកដែលហូរចេញ យ៉ាងបរិបូណ៌ពីបាតដីមក។ សូមមើលជំពូកអាល់គីតាប15 ទ្រង់បានបំបែកផ្ទាំងថ្មក្នុងវាលរហោស្ថាន ឲ្យគេហូបទឹកដែលហូរចេញ យ៉ាងបរិបូណ៌ពីបាតដីមក។ សូមមើលជំពូក |