Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 7:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ព្រះ‌យេហូវ៉ា​ទ្រង់​តែង​ជំនុំ‌ជំរះ​បណ្តាជន​ទាំង‌ឡាយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ជំនុំ‌ជំរះ​ទូលបង្គំ តាម​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទៀង​ត្រង់​របស់​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 សូម​ព្រះយេហូវ៉ា​ជំនុំជម្រះ​បណ្ដាជន​ផង​; ព្រះយេហូវ៉ា​អើយ សូម​វិនិច្ឆ័យ​ទូលបង្គំ​តាម​សេចក្ដីសុចរិត​របស់ទូលបង្គំ និង​តាម​សេចក្ដីគ្រប់លក្ខណ៍​ដែលស្ថិត​នៅក្នុង​ទូលបង្គំ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ‌យេហូវ៉ា​ជំនុំ‌ជម្រះ​សាសន៍​ទាំង‌ឡាយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជំនុំ‌ជម្រះ​ទូល‌បង្គំ តាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ និង​តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ប្រជា‌រាស្ដ្រ​ទាំង​អស់ ព្រះ‌អម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​សុចរិត ហើយ​ក៏​ទៀង​ត្រង់​ដែរ!

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អុលឡោះ‌តាអាឡា​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ប្រជា‌រាស្ដ្រ​ទាំង​អស់ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​សុចរិត ហើយ​ក៏​ទៀង​ត្រង់​ដែរ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 7:8
23 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​គួរ​គប្បី​ឲ្យ​ទ្រង់​ប្រព្រឹត្ត​ដូច្នោះ នឹង​សំឡាប់​មនុស្ស​សុចរិត​ជា​មួយ​នឹង​មនុស្ស​អាក្រក់​នោះ​ទេ យ៉ាង​នោះ​ឈ្មោះ​ថា​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​បាន​ដូច​ជា​មនុស្ស​អាក្រក់​ដែរ សូម​កុំ​ឲ្យ​ទ្រង់​ធ្វើ​ដូច្នោះ​ឡើយ ឯ​ព្រះ​ដ៏​ជា​ចៅ‌ក្រម​ផែនដី​ទាំង​មូល តើ​ទ្រង់​មិន​ត្រូវ​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌​ទេ​ឬ​អី


សូម​ឲ្យ​ព្រះ​នៃ​អ័ប្រា‌ហាំ​ជា​ព្រះ​នៃ​ណាឃរ គឺ​ជា​ព្រះ​នៃ​ឰយុកោ​របស់​លោក ទ្រង់​ជំនុំ‌ជំរះ​យើង​ចុះ នៅ​ទី​នោះ យ៉ាកុប​ក៏​ស្បថ​នឹង​ព្រះ ដែល​ជា​ទី​កោត‌ខ្លាច​នៃ​អ៊ីសាក​ឪពុក​ខ្លួន​ដែរ។


ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​កាត់​ទោស​ដល់​គេ ពី​ព្រោះ​យើងខ្ញុំ​រាល់​គ្នា​គ្មាន​កំឡាំង នឹង​ទប់‌ទល់​ចំពោះ​ពួក​យ៉ាង​ធំ ដែល​មក​ទាស់​នឹង​យើង​រាល់​គ្នា​នេះ​បាន​ទេ យើង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ដែរ ប៉ុន្តែភ្នែក​យើង​ខ្ញុំ​ទន្ទឹង​មើល​តែ​ទ្រង់​ទេ


ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ទ្រង់ ឯ​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា នោះ​នៅ​លើ​ស្ថាន‌សួគ៌ ព្រះ‌នេត្រ​ទ្រង់​ទត​មើល ត្របក​ព្រះ‌នេត្រ​ទ្រង់​ពិចារណា មើល​មនុស្ស​ជាតិ​ទាំង‌ឡាយ


សូម​ឲ្យ​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទៀង​ត្រង់ ការ‌ពារ​ទូលបង្គំ​ទុក ដ្បិត​ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់


ឱ​ព្រះយេហូវ៉ាអើយ សូម​ទ្រង់​វិនិច្ឆ័យ​ឲ្យ​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​ដើរ​តាម​ចិត្ត​គ្រប់​លក្ខណ៍​របស់​ទូលបង្គំ ក៏​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ឥត​ល្អៀង​ឡើយ


ចំណែក​ទូលបង្គំៗ​នឹង​ដើរ​ដោយ​ចិត្ត​គ្រប់​លក្ខណ៍ របស់​ទូលបង្គំ​ត​ទៅ សូម​លោះ ហើយ​មេត្តា​ប្រោស​ដល់​ទូលបង្គំ​ផង


ឯ​ទូលបង្គំ ទ្រង់​ទប់‌ទល់ ដោយ​សេចក្ដី​សុចរិត​របស់​ទូលបង្គំ ហើយ​ក៏​តាំង​ទូលបង្គំ ឲ្យ​នៅ​ចំពោះ​ទ្រង់​ជា​ដរាប​ត​ទៅ។


ឱ​ព្រះ‌អង្គ​អើយ សូម​វិនិច្ឆ័យ​ទូលបង្គំ ហើយ​កាន់​ក្តី​របស់​ទូលបង្គំ ទាស់​នឹង​បណ្តាជន ដែល​មិន​កោត‌ខ្លាច​ដល់​ព្រះ ឱ​សូម​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​កំភូត ហើយ​ទុច្ចរិត​ផង


ដូច្នេះ លោក​ក៏​ធ្វើ​ជា​អ្នក​គង្វាល​ឃ្វាល​គេ ដោយ​ចិត្ត​ទៀង​ត្រង់ ព្រម​ទាំង​នាំ​ផ្លូវ​គេ ដោយ​ថ្វី‌ដៃ​ដ៏​ជំនាញ។


ព្រះ‌ទ្រង់​ឈរ​នៅ​ក្នុង​ពួក​ជំនុំ​ដ៏​ខ្លាំង​ពូកែ គឺ​ទ្រង់​ដែល​វិនិច្ឆ័យ នៅ​កណ្តាល​ពួក​អ្នក​មាន​អំណាច


ទ្រង់​នឹង​ជំនុំ‌ជំរះ​មនុស្ស​លោក​ដោយ​យុត្តិ‌ធម៌ ក៏​នឹង​វិនិច្ឆ័យ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​សុចរិត


គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​យាង​មក គឺ​ទ្រង់​យាង​មក ដើម្បី​ជំនុំ‌ជំរះ​ផែនដី ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ ដោយ​សេចក្ដី​សុចរិត ព្រម​ទាំង​សាសន៍​ទាំង​ប៉ុន្មាន ដោយ​សេចក្ដី​ពិត​ត្រង់​របស់​ទ្រង់។


គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​យាង​មក ដើម្បី​ជំនុំ‌ជំរះ​ផែនដី ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ ដោយ​សេចក្ដី​សុចរិត ហើយ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​ទៀង​ត្រង់។


ឯ​មនុស្ស​ទាល់​ក្រ ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ នោះ​វិសេស​ជាង​មនុស្ស​ដែល​មាន​បបូរ​មាត់​ចចើង ហើយ​ចិត្ត​ល្ងី‌ល្ងើ។


ពី​ព្រោះ​ទ្រង់​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ​ដោយ​យុត្តិ‌ធម៌ ដោយ‌សារ​មនុស្ស​ម្នាក់ ដែល​ទ្រង់​បាន​ដំរូវ​រួច​ហើយ ព្រម​ទាំង​ដាក់​ភស្តុ‌តាង​សំញែង​យ៉ាង​ជាក់​លាក់ ដល់​មនុស្ស​ទាំង‌ឡាយ ដោយ​ទ្រង់​ប្រោស​មនុស្ស​នោះ ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ


ដ្បិត​សេចក្ដី​អំនួត​របស់​យើង​ខ្ញុំ នោះ​គឺ​ជា​សេចក្ដី​បន្ទាល់​របស់​បញ្ញា​ចិត្ត​យើង​ខ្ញុំ ដែល​សំដែង​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ក្នុង​លោកីយ​នេះ ហើយ​ដល់​អ្នក​រាល់​គ្នា​លើស​ទៅ​ទៀត ដោយ​សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​ស្មោះ‌ត្រង់​របស់​ព្រះ មិន​មែន​ដោយ​ប្រាជ្ញា​ខាង​សាច់​ឈាម​ឡើយ គឺ​ដោយ​ព្រះ‌គុណ​នៃ​ព្រះ​វិញ


អ្នក​រាល់​គ្នា ហើយ​ព្រះ​ផង ជា​ស្មរ​បន្ទាល់​អំពី​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​ជឿ បែប​យ៉ាង​ណា ដោយ​បរិសុទ្ធ សុចរិត ហើយ​ឥត​កន្លែង​បន្ទោស​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម