ទំនុកតម្កើង 69:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ដ្បិតគឺដោយយល់ដល់ទ្រង់ហើយ បានជាទូលបង្គំធន់ទ្រាំនឹងសេចក្ដីត្មះតិះដៀល ហើយសេចក្ដីអៀនខ្មាសបានគ្របមុខទូលបង្គំផង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ដ្បិតទូលបង្គំបានផ្ទុកការត្មះតិះដៀលដោយយល់ដល់ព្រះអង្គ; ភាពអាប់យសបានគ្របបាំងមុខរបស់ទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ដ្បិតគឺដោយយល់ដល់ព្រះអង្គហើយ បានជាទូលបង្គំទ្រាំទ្រពាក្យដំណៀល ហើយសេចក្ដីអាម៉ាស់បានគ្របមុខទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ដ្បិតទូលបង្គំទ្រាំទ្រឲ្យគេជេរប្រមាថ ទូលបង្គំសុខចិត្តអាម៉ាស់មុខ ព្រោះតែព្រះអង្គ។ សូមមើលជំពូកអាល់គីតាប7 ដ្បិតខ្ញុំទ្រាំទ្រឲ្យគេជេរប្រមាថ ខ្ញុំសុខចិត្តអាម៉ាស់មុខ ព្រោះតែទ្រង់។ សូមមើលជំពូក |