Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 53:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 មនុស្ស​ល្ងង់‌ខ្លៅ​បាន​គិត​ក្នុង​ចិត្ត​ថា គ្មាន​ព្រះ​ឡើយ គេ​សុទ្ធ​តែ​ជា​មនុស្ស​ខូច​អាក្រក់ ហើយ​បាន​ប្រព្រឹត្ត​ការ​ទុច្ចរិត​គួរ​ស្អប់​ខ្ពើម ឥត​មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 មនុស្ស​ឆោតល្ងង់​និយាយ​ក្នុងចិត្ត​របស់ខ្លួន​ថា​៖ “គ្មាន​ព្រះ​ទេ​!”។ ពួកគេ​ខូចអាក្រក់ ហើយ​ប្រព្រឹត្ត​អំពើទុច្ចរិត​គួរឲ្យស្អប់ខ្ពើម​; គ្មានអ្នកណា​ប្រព្រឹត្ត​ល្អ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 មនុស្ស​ល្ងង់​ខ្លៅ​គិត​ក្នុង​ចិត្ត​ថា «គ្មាន​ព្រះ​ទេ» គេ​ជា​មនុស្ស​ខូច​អាក្រក់ គេ​ប្រព្រឹត្តអំពើ​ដែល​គួរ​ស្អប់​ខ្ពើម ឥត​មាន​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ល្អ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 មនុស្ស​ឥត​គំនិត​តែងតែ​រិះគិត​ថា «គ្មាន​ព្រះ‌ជាម្ចាស់​ទេ»។ ពួក​គេ​ជា​មនុស្ស​ពាល ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ គឺ​គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​ល្អ​ទាល់​តែ​សោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 មនុស្ស​ឥត​គំនិត​តែងតែ​រិះ‌គិត​ថា «គ្មាន​អុលឡោះ​ទេ»។ ពួក​គេ​ជា​មនុស្ស​ពាល ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ គឺ​គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​ល្អ​ទាល់​តែ​សោះ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 53:1
24 ការដាក់ឲ្យឆ្លើយតបគ្នា  

យេរ៉ូ‌បោម​ទ្រង់​ព្រះ‌ដំរិះ​ក្នុង​ព្រះ‌ទ័យ​ថា រាជ្យ​នេះ​នឹង​ត្រឡប់​ទៅ​ឯ​រាជ‌វង្ស​ដាវីឌ​វិញ


ក៏​តាំង​ឲ្យ​មាន​កូន​ជឹង​នៅ​ក្នុង​ស្រុក​ដែរ គេ​ប្រព្រឹត្ត តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ។


តើ​អ្នក​ណា​អាច​នឹង​ដក​យក​របស់​ស្អាត​ចេញ​ពី​របស់​ស្មោក‌គ្រោក​បាន គ្មាន​អ្នក​ណា​ធ្វើ​បាន​ឡើយ


ចំណង់​បើ​ម្នាក់​ដែល​គួរ​តែ​ខ្ពើម ហើយ​ស្មោក‌គ្រោក ជា​អ្នក​ដែល​ផឹក​សេចក្ដី​អាក្រក់​ដូច​ជា​ទឹក តើ​នឹង​ជា​យ៉ាង​ណា​ទៅ។


គេ​គិត​ក្នុង​ចិត្ត​ថា​ព្រះ‌ទ្រង់​ភ្លេច​ហើយ ទ្រង់​លាក់​ព្រះ‌ភក្ត្រ ទត​មិន​ឃើញ​ឡើយ


ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់ គេ​មើល‌ងាយ​ដល់​ព្រះ ហើយ​គិត​ក្នុង​ចិត្ត​ថា​ទ្រង់​មិន​ធ្វើ​ទោស​ទេ​ដូច្នេះ


មនុស្ស​អាក្រក់​ពោល​ដោយ​ឫក​អំនួត​របស់​ខ្លួន​គេ ថា ព្រះ‌ទ្រង់​នឹង​មិន​ធ្វើ​ទោស​ទេ ឯ​អស់​ទាំង​គំនិត​របស់​គេ នោះ​តែង​គិត​ថា គ្មាន​ព្រះ​ណា​សោះ


គេ​នឹក​ក្នុង​ចិត្ត​ថា អញ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ ក៏​មិន​ត្រូវ​អន្តរាយ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​នៅ​ចំពោះ​ទ្រង់ ទាំង​យប់​ទាំង​ថ្ងៃ


មនុស្ស​កំរោល​មិន​ដឹង​ទេ ហើយ​មនុស្ស​ឥត​បើ​គិត​ក៏​មិន​យល់​សេចក្ដី​នេះ​ដែរ


ប៉ុន្តែឯង​មិន​បាន​ដើរ​តាម​ផ្លូវ​គេ ឬ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​គេ​ទេ គឺ​ឯង​បាន​ប្រព្រឹត្ត​ខូច​អាក្រក់​ជាង​គេ ក្នុង​អស់​ទាំង​ផ្លូវ​របស់​ឯង​ទៅ​ទៀត ដោយ​ស្មាន​ថា​អំពើ​របស់​គេ​តិច‌តួច​ទេ


ឯ​សាម៉ារី ក៏​មិន​បាន​ប្រព្រឹត្ត​ដល់​ត្រឹម​ពាក់​កណ្តាល​នៃ​អំពើ​បាប​របស់​ឯង​ដែរ គឺ​ឯង​បាន​ចំរើន​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​ជា​ច្រើន​ជាង​គេ​ទៅ​ទៀត ហើយ​ឯង​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ស្រី​ឯង​មើល​ទៅ​ដូច​ជា​សុចរិត​ទេ ដោយ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ឯង​បាន​ប្រព្រឹត្ត​នោះ


តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ដូច្នេះ​វិញ ថា សូម្បី​តែ​អ្នក​ណា​ដែល​ខឹង​នឹង​បង​ប្អូន នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំ​ជំរះ​ដែរ ហើយ​អ្នក​ណា ដែល​ស្ដី​ឲ្យ​បង​ប្អូន​ថា «អា​ចោល‌ម្សៀត» នោះ​ក្រែង​ពួក​ក្រុម​ជំនុំ​ធ្វើ​ទោស តែ​ចំណែក​អ្នក​ណា​ដែល​ថា «អា​ឆ្កួត» នោះ​ក្រែង​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក


ប៉ុន្តែ​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ


ព្រោះ​កាល​គេ​បាន​ស្គាល់​ព្រះ នោះ​គេ​មិន​បាន​ដំកើង​ទ្រង់ ទុក​ជា​ព្រះ​ទេ ក៏​មិន​ដឹង​គុណ​ទ្រង់​ដែរ គេ​កើត​មាន​គំនិត​ឥត​ប្រយោជន៍​វិញ ហើយ​ចិត្ត​គេ ដែល​ឥត​យោបល់ ក៏​បាន​ត្រឡប់​ជា​ងងឹត​ទៅ


ហើយ​ដោយ​ព្រោះ​គេ​មិន​ចូល​ចិត្ត​នឹង​ស្គាល់​ដល់​ព្រះ​សោះ បាន​ជា​ទ្រង់​ប្រគល់​គេ​ទៅ​តាម​គំនិត​ចោល‌ម្សៀត​វិញ ដើម្បី​ឲ្យ​បាន​សំរេច​ការ​ដែល​មិន​គួរ​គប្បី​ធ្វើ


ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សំងាត់ នោះ​បើ​គ្រាន់​តែ​និយាយ​ពី​ការ​ទាំង​នោះ ក៏​គួរ​ខ្មាស​ទៅ​ហើយ


មិន​ត្រូវ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នោះ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ឡើយ ដ្បិត​គេ​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្អប់​ខ្ពើម គេ​បាន​ទាំង​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង​ថ្វាយ​ដល់​ព្រះ​គេ​ផង


ដ្បិត​ដែល​ពី​ដើម យើង​រាល់​គ្នា​បាន​ធ្វើ​តាម​បំណង​ចិត្ត​របស់​សាសន៍​ដទៃ ទាំង​ដើរ​ក្នុង​សេចក្ដី​អាស‌អាភាស ការ​ស្រើប‌ស្រាល ការ​ចំណូល​ស្រា ស៊ី​ផឹក​ជ្រុល ការ​ប្រមឹក នឹង​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ ដែល​សុទ្ធ​តែ​ខុស​ច្បាប់ នោះ​ល្មម​ដល់​យើង​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម