Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 49:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 គង់​តែ​នឹង​ត្រូវ​ទៅ​តាម​ពួក​ឰយុកោ​ខ្លួន ដែល​មិន​ឃើញ​ពន្លឺ​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ក៏​គេ​នឹង​ទៅ​ឯ​ជំនាន់​ដូនតា​របស់ខ្លួន​ជារៀងរហូត គេ​នឹង​មិន​ឃើញ​ពន្លឺ​ទៀតឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ក៏​គង់​តែ​នឹង​ទៅ​តាម​ពួក​ដូន​តា​របស់​ខ្លួន ដែល​នឹង​លែង​ឃើញ​ពន្លឺ​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ក៏​គង់​តែ​គេ​ត្រូវ​ចុះ​ទៅ​ជួប‌ជុំ នឹង​ដូនតា​របស់​ខ្លួន ចៀស​មិន​ផុត នៅ​ក្នុង​កន្លែង​ដែល​គេ​ពុំ​អាច​មើល ឃើញ​ពន្លឺ​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ក៏​គង់​តែ​គេ​ត្រូវ​ចុះ​ទៅ​ជួប‌ជុំ នឹង​ដូនតា​របស់​ខ្លួន ចៀស​មិន​ផុត នៅ​ក្នុង​កន្លែង​ដែល​គេ​ពុំ​អាច​មើល ឃើញ​ពន្លឺ​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 49:19
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ឯង​នឹង​ទៅ​ឯ​ពួក​ឰយុកោ​ឯង​ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​កប់​ឯង ក្រោយ​ដែល​ឯង​មាន​អាយុ​វែង​ល្អ​ហើយ


ប្អាសា​ក៏​ផ្ទំ​លក់ ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ក្រុង​ធើសា រួច​អេឡា ជា​ព្រះ‌រាជ‌បុត្រា ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា


ដើម្បី​នឹង​ទាញ​ព្រលឹង​គេ​ពី​រណ្តៅ​មក​វិញ ប្រយោជន៍​ឲ្យ​គេ​បាន​ភ្លឺ​ដោយ​ពន្លឺ​នៃ​មនុស្ស​រស់


ដ្បិត​ទ្រង់​បាន​ជួយ​ជីវិត​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់ ក៏​បាន​ជួយ​ជើង​ទូលបង្គំ​ឲ្យ​រួច​ពី​ជំពប់​ដួល​ដែរ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ដើរ​នៅ​ចំពោះ​ព្រះ ក្នុង​ពន្លឺ​នៃ​មនុស្ស​រស់​វិញ។


ហើយ​ធូលី​ត្រឡប់​ជា​ដី​ដូច​ដើម​វិញ នឹង​វិញ្ញាណត្រឡប់​ទៅ​ឯ​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​មក​នោះ


តើ​មាន​អ្នក​ណា​ដឹង​បាន​ថា វិញ្ញាណនៃ​មនុស្ស​ឡើង​ទៅ​លើ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះ​ទៅ​ក្នុង​ដី​វិញ​ឬ​ទេ


ទើប​ទ្រង់​បង្គាប់​ទៅ​ពួក​មហា‌តលិក​ថា ចូរ​ចង​ជើង​ចង​ដៃ​វា​បោះ​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ


តែ​អស់​ទាំង​មនុស្ស​របស់​នគរ​នោះ នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​សេចក្ដី​ងងឹត​ខាង​ក្រៅ​វិញ នៅ​ទី​នោះ​នឹង​មាន​យំ ហើយ​សង្កៀត​ធ្មេញ


ប៉ុន្តែ​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ


គេ​ជា​រលក​សមុទ្រ​យ៉ាង​សំបើម ដែល​បែក​ពពុះ ចេញ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​គេ ក៏​ជា​ផ្កាយ​មិន​ទៀង ដែល​សេចក្ដី​ងងឹត​សូន្យ​ឈឹង​អស់​‌កល្ប​ជានិច្ច បាន​បំរុង​ទុក​ឲ្យ​គេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម