Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 49:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ទោះ​បើ​អ្នក​នោះ​បាន​រាប់​ខ្លួន​ជា​មាន​ពរ ក្នុង​កាល​ដែល​នៅ​រស់​នៅ​ឡើយ ហើយ​បាន​នាំ​ឲ្យ​មនុស្ស​សរសើរ​ខ្លួន ដោយ​បាន លៀង​ជីវិត​យ៉ាង​ល្អ​ក៏​ដោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ទោះបីជា​ពេល​នៅរស់ គេ​ឲ្យពរ​ព្រលឹង​របស់ខ្លួន​ដោយពោលថា​៖ “គេ​នឹង​សរសើរ​ឯង ពីព្រោះ​ឯង​ធ្វើបានល្អ​ដល់​ខ្លួន” ក៏ដោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ទោះ​បើ​អ្នក​នោះ​រាប់​ខ្លួន​ថា​មាន​ពរ ក្នុង​កាល​ដែល​គេ​នៅ​រស់​នៅ​ឡើយ ហើយ​ទោះ​បើ​មាន​មនុស្ស​សរសើរ ពេល​គេ​បាន​ចម្រុង​ចម្រើន​ក៏​ដោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ទោះ​បី​គេ​យល់​ថា ខ្លួន​មាន​សុភមង្គល​ក្នុង​ជីវិត​នេះ ហើយ​ទោះ​បី​មាន​អ្នក​ដទៃ​កោត​សរសើរ ដោយ​ឃើញ​គេ​បាន​ចម្រុង‌ចម្រើន​ក៏​ដោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ទោះ​បី​គេ​យល់​ថា ខ្លួន​មាន​សុភ‌មង្គល​ក្នុង​ជីវិត​នេះ ហើយ​ទោះ​បី​មាន​អ្នក​ដទៃ​កោត​សរសើរ ដោយ​ឃើញ​គេ​បាន​ចំរុង​ចំរើន​ក៏​ដោយ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 49:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួក​មហា‌តលិក​របស់​ស្តេច ដែល​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង គេ​ឱន​ខ្លួន​ចុះ​គោរព​ដល់​ហាម៉ាន​ទាំង​អស់​គ្នា ពី​ព្រោះ​ស្តេច​ទ្រង់​បាន​ចេញ​បង្គាប់ ពី​ដំណើរ​លោក​យ៉ាង​នោះ តែ​ម៉ា‌ដេកាយ​មិន​បាន​ឱន​ខ្លួន​ទេ ក៏​មិន​គោរព​ផង


ឬ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ជា​ប្រធាន ដែល​មាន​មាស ហើយ​បាន​បំពេញ​ផ្ទះ​គេ​ដោយ​ប្រាក់


ដ្បិត​មនុស្ស​អាក្រក់ គេ​អួត​ពី​បំណង​ក្នុង​ចិត្ត​គេ ឯ​មនុស្ស​លោភ ក៏​លះ‌បង់​ព្រះ‌យេហូវ៉ា អើ គេ​មើល‌ងាយ​ដល់​ទ្រង់​ផង


ហើយ​ទ្រព្យ​សម្បត្តិ​នោះ​រមែង​បាត់​ទៅ ដោយ​គ្រោះ​អាក្រក់​ណា​មួយ បើ​អ្នក​នោះ​បាន​បង្កើត​កូន​ប្រុស​១ នោះ​គ្មាន​សល់​អ្វី​នៅ​ដៃ​វា​ទេ


ពួក​ឈ្នួញ​ទេ​តើ​ហ្ន៎ មាន​ជញ្ជីង​មិន​ត្រឹម‌ត្រូវ​កាន់​នៅ​ដៃ ក៏​ចូល​ចិត្ត​នឹង​ការ​កេង​បំបាត់​ផង


នោះ​អញ​នឹង​ប្រាប់​ដល់​ចិត្ត​ថា ចិត្ត​អើយ ឯង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ល្មម​ទុក​សំរាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សំរាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​អត់​ទោស​ដល់​អ្នក​នោះ​ឡើយ គឺ​សេចក្ដី​ខ្ញាល់ ហើយ​នឹង​សេចក្ដី​ប្រចណ្ឌ​នៃ​ព្រះ‌យេហូវ៉ា នឹង​ហុយ​ឡើង​ទាស់​នឹង​អ្នក​នោះ ហើយ​គ្រប់​ទាំង​សេចក្ដី​បណ្តាសា​ដែល​បាន​កត់​ក្នុង​គម្ពីរ​នេះ នឹង​នៅ​ជាប់​លើ​អ្នក​នោះ​ដែរ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លុប​ឈ្មោះ​គេ​ពី​ក្រោម​មេឃ​ចេញ


ត្រូវ​ឲ្យ​និយាយ​ដូច្នេះ​ថា ជំរាប​សួរ​លោក សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ ព្រម​ទាំង​ពួក​គ្រួ​លោក នឹង​របស់​ទ្រព្យ​លោក​ទាំង​អស់​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម