Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 47:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដ្បិត​ព្រះ‌ទ្រង់​ជា​មហា‌ក្សត្រ​លើ​ផែនដី​ទាំង​មូល ចូរ​ច្រៀង​សរសើរ​យ៉ាង​ពីរោះ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ដ្បិត​ព្រះ​ជា​ព្រះមហាក្សត្រ​នៃ​ផែនដី​ទាំងមូល ចូរ​ច្រៀងសរសើរតម្កើង​ដោយទំនុក​ម៉ាស្គីល​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​ព្រះ​ជា​ព្រះ​មហា‌ក្សត្រ លើ​ផែនដី​ទាំង​មូល ចូរ​ច្រៀង​សរសើរ​ដោយ​ទំនុក​តម្កើង !

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ដ្បិត​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ នៃ​ផែនដី​ទាំង​មូល ចូរ​នាំ​គ្នា​ស្មូត្រ​កំណាព្យ​ថ្វាយ​ព្រះអង្គ​ទៅ!។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ដ្បិត​អុលឡោះ​ជា​ស្តេច នៃ​ផែនដី​ទាំង​មូល ចូរ​នាំ​គ្នា​ច្រៀង​កំណាព្យ​ជូន​ទ្រង់​ទៅ!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 47:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​នៅ​តែ​១​ភ្លែត​ទេ តែ​ព្រះ‌គុណ​នៃ​ទ្រង់ នោះ​នៅ​អស់​១​ជីវិត​វិញ ទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បាន តែ​ព្រឹក​ឡើង គង់​នឹង​មាន​សេចក្ដី​អំណរ​ឡើង​ដែរ


ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ខ្ពស់​បំផុត ទ្រង់​គួរ​ស្ញែង​ខ្លាច ទ្រង់​ជា​មហា‌ក្សត្រ​យ៉ាង​ធំ​លើ​ផែនដី​ទាំង​មូល


៙ ព្រះ‌ទ្រង់​គ្រប់‌គ្រង​លើ​អស់​ទាំង​សាសន៍ ព្រះ‌ទ្រង់​គង់​លើ​បល្ល័ង្ក​បរិសុទ្ធ​នៃ​ទ្រង់


ឯ​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​បាន​ជា​មហា‌ក្សត្រ​លើ​ផែនដី​ទាំង​ដុំ​មូល នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​១​ព្រះ‌អង្គ ហើយ​ព្រះ‌នាម​ទ្រង់​នឹង​មាន​តែ​១​ដែរ


ចូរ​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌គ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះ‌គុណ


ទេវតា​ទី​៧​ក៏​ផ្លុំ​ឡើង នោះ​មាន​ឮ​សំឡេង​ជា​ច្រើន​បន្លឺ​ឡើង នៅ​លើ​មេឃ​ថា នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា នឹង​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់​ហើយ ទ្រង់​នឹង​សោយ‌រាជ្យ​នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម