ទំនុកតម្កើង 47:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ៙ ព្រះទ្រង់បានយាងឡើងដោយសំឡេងហ៊ោ គឺព្រះយេហូវ៉ាបានឡើងទៅដោយសូរផ្លុំត្រែ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ព្រះបានយាងឡើងទៅដោយសម្រែកហ៊ោសប្បាយ ព្រះយេហូវ៉ាយាងឡើងទៅដោយសូរស្នែង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ៙ ព្រះបានយាងឡើង ដោយសំឡេងអបអរ គឺព្រះយេហូវ៉ាយាងទៅ ដោយសំឡេងត្រែ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះជាម្ចាស់ទ្រង់យាងឡើងទៅភ្នំស៊ីយ៉ូន ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។ សូមមើលជំពូកអាល់គីតាប5 ទ្រង់ឡើងទៅភ្នំស៊ីយ៉ូន ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ អុលឡោះតាអាឡានាំមុខ អមដោយសំឡេងត្រែ។ សូមមើលជំពូក |
ពិតប្រាកដជាសេចក្ដីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយនេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ។