ទំនុកតម្កើង 40:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ទូលបង្គំបានប្រកាសដំណឹងល្អ ពីសេចក្ដីសុចរិត នៅក្នុងជំនុំធំ មើល ឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបហើយថា ទូលបង្គំនឹងមិនទប់មាត់ឡើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ទូលបង្គំបានប្រកាសដំណឹងល្អនៃសេចក្ដីសុចរិតនៅក្នុងអង្គប្រជុំដ៏ធំ មើល៍! ទូលបង្គំមិនទប់បបូរមាត់របស់ទូលបង្គំឡើយ! ព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ជ្រាបហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ទូលបង្គំបានប្រកាសដំណឹង ដ៏រីករាយអំពីការរំដោះរបស់ព្រះអង្គ នៅក្នុងក្រុមជំនុំធំ មើល៍ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជ្រាបហើយថា ទូលបង្គំមិនបានទប់មាត់ឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ទូលបង្គំបានប្រកាសឲ្យអង្គប្រជុំ ដ៏ធំដឹងអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបហើយថា ទូលបង្គំនឹងថ្លែងឥតឈប់ឈរឡើយ។ សូមមើលជំពូកអាល់គីតាប9 ខ្ញុំបានប្រកាសឲ្យអង្គប្រជុំ ដ៏ធំដឹងអំពីសេចក្ដីសុចរិតរបស់ទ្រង់ ឱអុលឡោះតាអាឡាអើយ ទ្រង់ជ្រាបហើយថា ខ្ញុំនឹងថ្លែងឥតឈប់ឈរឡើយ។ សូមមើលជំពូក |
រួចទ្រង់មានបន្ទូលជាគំរប់៣ដងថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើពេញចិត្តនឹងខ្ញុំមែនឬអី ពេត្រុសមានចិត្តព្រួយ ដោយទ្រង់មានបន្ទូលជាគំរប់៣ដងថា តើពេញចិត្តនឹងខ្ញុំឬអីដូច្នេះ បានជាគាត់ទូលឆ្លើយថា ព្រះអម្ចាស់អើយ ទ្រង់ជ្រាបគ្រប់ការទាំងអស់ គឺទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង