Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 38:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​រោល‌រាល​ពេញ​នៅ​ក្នុង​ពោះ ហើយ​គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូលបង្គំ ដែល​មិន​ឈឺ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ជាការពិត ចង្កេះ​ទូលបង្គំ​ពេញ​ដោយ​ការឆេះរោល ហើយ​គ្មាន​សុខភាពល្អ​នៅក្នុង​សាច់​ទូលបង្គំ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​ទូល‌បង្គំ​មាន​ឈឺ​រោល‌រាល​ពេញ​ក្នុង​ពោះ ហើយ​គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូល‌បង្គំ ដែល​មិន​ឈឺ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ទូលបង្គំ​គ្រុន​ក្ដៅ​យ៉ាង​ខ្លាំង ពេញ​សព្វ​សព៌ាង្គ‌កាយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ខ្ញុំ​គ្រុន​ក្ដៅ​យ៉ាង​ខ្លាំង ពេញ​សព្វ​សព៌ាង្គ‌កាយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 38:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ខ្ញុំ​ទូល​ដល់​ស្តេច​ថា សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ ធ្វើ​ដូច​ម្តេច​មិន​ឲ្យ​ទូលបង្គំ​មាន​ទឹក​មុខ​ព្រួយ​បាន បើ​ទី​ក្រុង ជា​ទី​មាន​ផ្នូរ​ខ្មោច​របស់​ពួក​ឰយុកោ​របស់​ទូលបង្គំ​នៅ​តែ​គ្រាំ‌គ្រា ហើយ​ទ្វារ​ក៏​ឆេះ​អស់​ហើយ​ដូច្នេះ


អាវ​ខ្ញុំ​ត្រូវ​ផ្លាស់​ភាព​ទៅ​ដោយ​អំណាច​នៃ​រោគ​នេះ ក៏​រឹត‌រួត​ខ្លួន​ខ្ញុំ ដូច​ជា​ក​អាវ​ខ្ញុំ


សាច់​ខ្ញុំ​ស្លៀក‌ពាក់​ដោយ​ដង្កូវ នឹង​ក្រមរ​ធូលី​ដី ស្បែក​ខ្ញុំ​ធ្លាយ​មក ហើយ​ក៏​គួរ​ខ្ពើម


ដ្បិត​អស់​ទាំង​ថ្ងៃ​នៃ​ទូលបង្គំ រសាត់​ទៅ​ដូច​ជា​ផ្សែង ហើយ​អស់​ទាំង​ឆ្អឹង​របស់​ទូលបង្គំ ក៏​ឆេះ​ក្តៅ​ដូច​ជា​កន្ទុយ​ឧស


៙ គេ​ថា មាន​រោគ​អាក្រក់​ជាប់​នៅ​ខ្លួន​វា ឥឡូវ​នេះ ដែល​វា​ដេក​ចុះ​ហើយ មុខ​ជា​នឹង​ក្រោក​ឡើង​វិញ​មិន​បាន​ឡើយ


នោះ​ស្រាប់​តែ​ទេវតា​នៃ​ព្រះ‌អម្ចាស់​ប្រហារ​ស្តេច ឲ្យ​សុគត​ទៅ​ដោយ​ដង្កូវ​ចុះ ពី​ព្រោះ​ស្តេច​មិន​បាន​ផ្ទេរ​សេចក្ដី​សរសើរ​នោះ ថ្វាយ​ដល់​ព្រះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម