Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូលបង្គំ​រាប់​បាន​ទាំង​អស់ គេ​គន់​មើល ហើយ​សំឡឹង​មក​ទូលបង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ទូលបង្គំ​អាច​រាប់​ឆ្អឹង​ទាំងអស់​របស់ទូលបង្គំ​បាន​; ពួកគេ​ចេះតែ​សម្លឹង និង​មើល​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ទូល‌បង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ របស់​ទូល‌បង្គំ​បាន​ទាំង​អស់ គេ​សម្លក់​សម្លឹង​មក​ទូល‌បង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ទូលបង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​បាន ហើយ​សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា សម្លក់‌សម្លឹង​មើល​ទូលបង្គំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ខ្ញុំ​អាច​រាប់​ឆ្អឹង​ទាំង​ប៉ុន្មាន របស់​ខ្ញុំ​បាន ហើយ​សត្រូវ​របស់​ខ្ញុំ​នាំ​គ្នា សម្លក់‌សម្លឹង​មើល​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

សាច់​គេ​ក៏​ស្គាំង‌ស្គមទៅ ហើយ​ឆ្អឹង​គេ​ដែល​ពី​ដើម​មើល​មិន​ឃើញ នោះ​ក៏​លេច​ឡើង​រគាម


មាន​មនុស្ស​ជា​ច្រើន​ប៉ុណ្ណា​បាន​ត្រូវ​ស្រឡាំង‌កាំង​ដោយ​ឃើញ​ទ្រង់ (ដ្បិត​ព្រះ‌ភក្ត្រ​ទ្រង់​ត្រូវ​ខូច​ទៅ​ខុស​ជាង​ធម្មតា​មនុស្ស ហើយ​រាង​កាយ​ទ្រង់​ក៏​ខុស​នឹង​រាង​កាយ​របស់​មនុស្ស​ជាតិ​ទាំង​ពួង​ផង)


គេ​អង្គុយ​ចាំ​យាម​ទ្រង់​នៅ​ទី​នោះ


មាន​មនុស្ស​ដើរ​តាម​ទ្រង់​ដ៏​ណែន‌ណាន់ ក៏​មាន​ពួក​ស្រីៗ​ដែល​គក់​ដើម​ទ្រូង ហើយ​យំ​ទួញ​ផង


ឯ​បណ្តាជន​ដែល​ឈរ​មើល នឹង​ពួក​នាម៉ឺន ដែល​ឈរ​ជា​មួយ ក៏​បន្តុះ​ទ្រង់​ថា វា​បាន​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត បើ​វា​ជា​ព្រះ‌គ្រីស្ទ ជា​អ្នក​រើស​តាំង​របស់​ព្រះ​មែន នោះ​ឲ្យ​វា​ជួយ​សង្គ្រោះ​ខ្លួន​វា​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម