Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់​មក តាម​សេចក្ដី​សុចរិត​របស់​ទូលបង្គំ ទ្រង់​បាន​សង​ទូលបង្គំ តាម​សេចក្ដី​បរិសុទ្ធ​នៃ​ដៃ​ទូលបង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ព្រះយេហូវ៉ា​បាន​ប្រព្រឹត្ត​ដល់​ខ្ញុំ​តាម​សេចក្ដីសុចរិត​របស់ខ្ញុំ ព្រះអង្គ​បាន​តបស្នង​ដល់​ខ្ញុំ​តាម​ភាពបរិសុទ្ធ​នៃ​ដៃ​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ៙ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​សងខ្ញុំ តាម​អំពើ​បរិសុទ្ធ​ដែល​ដៃខ្ញុំ​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះអង្គ​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អុលឡោះ‌តាអាឡា​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ទ្រង់​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:20
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​នឹង​ជួយ​ទាំង​មនុស្ស​ដែល​មិន​មែន​ឥត​ទោស​ឲ្យ​រួច​ផង អើ អ្នក​នោះ​នឹង​បាន​រួច​ដោយ‌សារ​សេចក្ដី​បរិសុទ្ធ​របស់​ដៃ​អ្នក។


អើ ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចង់​នាំ​លោក​ចេញ​ពី​ទី​ចង្អៀត ទៅ​ឯ​ទី​ធំ​ទូលាយ​វិញ ជា​ទី​គ្មាន​សេចក្ដី​ត្បៀត‌ត្បុល​ឡើយ យ៉ាង​នោះ អាហារ​ដែល​បាន​ដាក់​លើ​តុ​លោក នឹង​បាន​ជា​របស់​មាន​រស​ដ៏​ប្រសើរ។


ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទទួល​ស្តាប់ ហើយ​បាន​ដាក់​ខ្ញុំ​ទុក​នៅ​ទី​ធំ​ទូលាយ


ហេតុ​នោះ ព្រះ‌យេហូវ៉ា ទ្រង់​ប្រទាន​រង្វាន់​មក​ទូលបង្គំ តាម​សេចក្ដី​សុចរិត​របស់​ទូលបង្គំ គឺ​តាម​សេចក្ដី​បរិសុទ្ធ នៃ​ដៃ​ទូលបង្គំ នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់


គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត នឹង​ចិត្ត​បរិសុទ្ធ ជា​អ្នក​ដែល​មិន​បណ្តោយ​ឲ្យ​ព្រលឹង​ខ្លួន​ទៅ​តាម សេចក្ដី​ភូត‌ភរ ហើយ​មិន​បាន​ស្បថ​ប្រវ័ញ្ច​គេ​ឡើយ


ទូលបង្គំ​នឹង​លា​ដៃ ជា​សំគាល់​ថា ឥត​មាន​ទោស​ទេ យ៉ាង​នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​ដើរ​ក្រឡឹង​អាសនា​ទ្រង់


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​មេត្តា​ចំពោះ​ទូលបង្គំ ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​ទុក្ខ​លំបាក ភ្នែក​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅ ដោយ​សេចក្ដី​សោយ​សោក ព្រម​ទាំង​ចិត្ត នឹង​ខ្លួន​ប្រាណ​នៃ​ទូលបង្គំ​ផង


បាន​ជា​មនុស្ស​នឹង​ថា ពិត​ប្រាកដ​ជា​មាន​រង្វាន់ ដល់​មនុស្ស​សុចរិត ពិត​ប្រាកដ​ជា​មាន​ព្រះ​១​អង្គ ដែល​វិនិច្ឆ័យ​នៅ​ផែនដី​ដែរ។


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​ទូលបង្គំ​បាន​ធ្វើ​ដូច្នេះ គឺ​បើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​ដៃ​ទូលបង្គំ


ព្រះ‌យេហូវ៉ា​ទ្រង់​តែង​ជំនុំ‌ជំរះ​បណ្តាជន​ទាំង‌ឡាយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ជំនុំ‌ជំរះ​ទូលបង្គំ តាម​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទៀង​ត្រង់​របស់​ទូលបង្គំ​ផង


មនុស្ស​អាក្រក់​បាន​កំរៃ​ដែល​តែង‌តែ​លលួង តែ​អ្នក​ណា​ដែល​ផ្សាយ​សេចក្ដី​សុចរិត នោះ​បាន​រង្វាន់​យ៉ាង​ជាប់‌លាប់។


តែ​ខ្ញុំ​បាន​ពោល​ថា ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ​ជា​ឥត​ប្រយោជន៍ ខ្ញុំ​បាន​បង់​កំឡាំង​ខ្ញុំ​ទៅ​ទទេៗ​ជា​អសារ​ឥត​ការ ប៉ុន្តែសេចក្ដី​យុត្តិ‌ធម៌​ដែល​គួរ​ដល់​ខ្ញុំ នោះ​នៅ​នឹង​ព្រះ‌យេហូវ៉ា ហើយ​រង្វាន់​របស់​ខ្ញុំ​ក៏​នៅ​នឹង​ព្រះ​នៃ​ខ្ញុំ​ដែរ។


មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រកាស​ប្រាប់​រហូត​ដល់​ចុង​ផែនដី​បំផុត ឲ្យ​ប្រាប់​ដល់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល សេចក្ដី​សង្គ្រោះ​របស់​ឯង​បាន​មក​ដល់​ហើយ មើល ទ្រង់​យក​រង្វាន់​មក​ជា​មួយ ហើយ​សំណង​របស់​ទ្រង់​ក៏​នាំ​មុខ​ទៅ


ដើម្បី​ឲ្យ​អំពើ​ទាន​របស់​អ្នក បាន​ស្ងាត់​កំបាំង នោះ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​សំងាត់ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់។


ឯ​អ្នក​ដែល​សាប‌ព្រោះ នឹង​អ្នក​ដែល​ស្រោច នោះ​ដូច​គ្នា​ទេ ហើយ​ក្នុង​អ្នក​និមួយៗ នោះ​នឹង​បាន​រង្វាន់​តាម​ការ​ដែល​ខ្លួន​ធ្វើ


គួរ​ឲ្យ​មាន​សំដេច​សង្ឃ​យ៉ាង​នោះ​សំរាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ឥត​ពុត​មាយា ឥត​សៅ‌ហ្មង ដែល​បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត


ហើយ​មាន​បន្ទូល​ថា ឯង​សុចរិត​ជាង​អញ ដ្បិត​អញ​បាន​ធ្វើ​ការ​អាក្រក់​ដល់​ឯង តែ​ឯង​បាន​ស្នង​ការ​ល្អ​ដល់​អញ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម