Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 144:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ជង្រុក​របស់​យើង​ខ្ញុំ​នឹង​បាន​ពេញ ដោយ​ស្បៀង​អាហារ​គ្រប់​មុខ ហ្វូង​ចៀម​របស់​យើង​ខ្ញុំ​នឹង​កើត​កូន​ទាំង​ពាន់​ទាំង​ម៉ឺន ចំរើន​ឡើង​នៅ​ឯ​វាល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ជង្រុក​របស់យើង​នឹងបាន​ពេញ ព្រមទាំង​ផ្ដល់​ផលផ្លែគ្រប់មុខ​ផង ហ្វូងចៀម​របស់យើង​នឹង​កើនឡើងរាប់ពាន់រាប់ម៉ឺន​តាម​ទីវាល​របស់យើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 សូម​ឲ្យ​ជង្រុក​របស់​យើង​បាន​ពេញ ដោយ​ស្បៀង​អាហារ​គ្រប់​មុខ សូម​ឲ្យ​ហ្វូង​ចៀម​របស់​យើង កើត​កូន​ទាំង​ពាន់​ទាំង​ម៉ឺន ចម្រើន​ឡើង​នៅ​តាម​វាល​ស្មៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 សូម​ឲ្យ​ជង្រុក​របស់​យើង​មាន​ពោរ‌ពេញ ទៅ​ដោយ​ភោគ‌ផល​សព្វ​បែប​យ៉ាង សូម​ឲ្យ​ហ្វូង​ចៀម​នៅ​តាម​វាល​ស្មៅ របស់​យើង​កើន​ចំនួន​ឡើង​រាប់​ពាន់​រាប់​ម៉ឺន។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 សូម​ឲ្យ​ជង្រុក​របស់​យើង​មាន​ពោរ‌ពេញ ទៅ​ដោយ​ភោគ‌ផល​សព្វ​បែប​យ៉ាង សូម​ឲ្យ​ហ្វូង​ចៀម​នៅ​តាម​វាល​ស្មៅ របស់​យើង​កើន​ចំនួន​ឡើង​រាប់​ពាន់​រាប់​ម៉ឺន។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 144:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯង​រាល់​គ្នា​នឹង​បរិភោគ​ផល​ចាស់​ដរាប​ដល់​ផល​ថ្មី​ចូល​មក នោះ​នឹង​ត្រូវ​យក​ផល​ចាស់​ចេញ ឲ្យ​បាន​កន្លែង​ដាក់​ផល​ថ្មី​វិញ


ការ​បញ្ជាន់​ស្រូវ​របស់​ឯង​រាល់​គ្នា​នឹង​នៅ​រហូត​ដល់​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​ការ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​នឹង​នៅ​រហូត​ដល់​រដូវ​សាប‌ព្រោះ​ទៀត ឯង​រាល់​គ្នា​នឹង​បាន​អាហារ​បរិភោគ​ជា​បរិបូរ ហើយ​នឹង​នៅ​ក្នុង​ស្រុក​ឯង​ដោយ​សុខ‌សាន្ត


ចូរ​នាំ​យក​ដង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់ មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់​នៃ​អញ ហើយ​ល្បង‌ល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


ផល​ដែល​កើត​ពី​ពោះ​ឯង​មក ព្រម​ទាំង​ផល​កើត​ពី​ដី​ឯង នឹង​ផល​កើត​ពី​សត្វ​ឯង គឺ​ជា​សេចក្ដី​ចំរើន​របស់​គោ នឹង​កូន​ទាំង​ប៉ុន្មាន​របស់​ចៀម​ឯង នោះ​នឹង​មាន​ពរ​គ្រប់​ទាំង​អស់


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បង្គាប់​ឲ្យ​មាន​ពរ​នៅ​លើ​ជង្រុក​ឯង ហើយ​លើ​គ្រប់​ទាំង​ការ​អ្វី​ដែល​ឯង​នឹង​ដាក់​ដៃ​ធ្វើ ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក


ទ្រង់​ក៏​បាន​បន្ទាប​ចិត្ត​ឯង​មែន ព្រម​ទាំង​ឲ្យ​ឃ្លាន​ផង រួច​បាន​ចិញ្ចឹម​ឯង​ដោយ​នំ​ម៉ាន៉ា ដែល​ឯង នឹង​ពួក​ឰយុកោ​ឯង​មិន​ដែល​ស្គាល់​ឡើយ ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​មក​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម