Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 141:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​ហើយ សូម​ប្រញាប់​នឹង​យាង​មក​ឯ​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សំឡេង​ទូលបង្គំ ក្នុង​កាល​ដែល​ទូលបង្គំ​អំពាវ‌នាវ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ សូម​ប្រញាប់យាងមក​រក​ទូលបង្គំ​ផង​! នៅពេល​ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ សូម​ផ្ទៀងព្រះកាណ៌​នឹង​សំឡេង​របស់ទូលបង្គំ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​ប្រញាប់​យាង​មក​រក​ទូល‌បង្គំ ពេល​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សំឡេង​ទូល‌បង្គំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​អង្វរ​ព្រះអង្គ មេត្តា​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់ ពេល​ទូលបង្គំ​អង្វរ​ព្រះអង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូលបង្គំ​ផង!

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​អង្វរ​ទ្រង់ មេត្តា​មក​ជួយ​ខ្ញុំ​ជា​ប្រញាប់ ពេល​ខ្ញុំ​អង្វរ​ទ្រង់ សូម​ស្តាប់​ពាក្យ​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 141:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​អត់​ទោស​ចំពោះ​សេចក្ដី​រំលង​របស់​ទូលបង្គំ ហើយ​ដោះ​សេចក្ដី​ទុច្ចរិត​របស់​ទូលបង្គំ​ចេញ ដ្បិត​ទូលបង្គំ​នឹង​ដេក​ទៅ​ក្នុង​ធូលី​ដី​ឥឡូវ នោះ​ទ្រង់​នឹង​ស្វែង​រក​ទូលបង្គំ តែ​ទូលបង្គំ​មិន​មាន​ទៀត​ទេ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យ អធិស្ឋាន​របស់​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សេចក្ដី​ទូល‌អង្វរ​របស់​ទូលបង្គំ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង ដោយ​សេចក្ដី​ស្មោះ‌ត្រង់ នឹង​សេចក្ដី​សុចរិត​របស់​ទ្រង់


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ឆ្លើយ​មក​ទូលបង្គំ ដ្បិត​វិញ្ញាណ​ទូលបង្គំ​អន់‌ថយ​ហើយ សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូលបង្គំ​ឡើយ ក្រែង​ទូលបង្គំ​នឹង​ត្រឡប់​ដូច​ជា​ពួក​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ សូម​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់​ផង


សូម​ស្តាប់​សំឡេង​ដែល​ទូលបង្គំ​ទូល‌អង្វរ ក្នុង​កាល ដែល​ទូលបង្គំ​អំពាវ‌នាវ​ដល់​ទ្រង់ គឺ​ក្នុង​កាល​ដែល​ទូលបង្គំ​ប្រទូល​ដៃ​ទៅ​ឯ ទី​បរិសុទ្ធ​របស់​ទ្រង់


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ជួយ ទូលបង្គំ​ឲ្យ​រួច ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូលបង្គំ​ផង


សូម​ឲ្យ​ពួក​អ្នក​ដែល​ប្រាថ្នា​ជីវិត​ទូលបង្គំ បាន​ត្រូវ​អៀន‌ខ្មាស ហើយ​ទុញ‌ទាល់​នៅ សូម​ឲ្យ​ពួក​អ្នក​ដែល​រីក‌រាយ​ក្នុង​ហេតុ​អាក្រក់ ដែល​កើត​ដល់​ទូលបង្គំ បាន​ត្រូវ​ថយ​ចេញ ហើយ​អាប់‌យស​ទៅ


ចំណែក​ទូលបង្គំ មាន​សេចក្ដី​វេទនា ហើយ​កំសត់​ទុគ៌ត ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រញាប់​នឹង​មក​ឯ​ទូលបង្គំ គឺ​ទ្រង់​ជា​ជំនួយ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​ទូលបង្គំ​រួច ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បង្អង់​ឡើយ។


៙ ឱ​ព្រះ‌អង្គ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ប្រញាប់​មក​ជួយ​ទូលបង្គំ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម