Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 140:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ជា​អ្នក​ដែល​តែង​មាន​ចិត្ត​គិត‌គូរ​ការ​អាក្រក់ ហើយ​ចេះ​តែ​លើក​គ្នា​ចង់​ធ្វើ​ចំបាំង​ជានិច្ច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ពួកគេ​គិតគូរ​ការអាក្រក់​នៅក្នុង​ចិត្ត​; រៀងរាល់ថ្ងៃ ពួកគេ​បង្ក​សង្គ្រាម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ជា​អ្នក​ដែល​គិត​គូរ​បង្កើត សេចក្ដី​អាក្រក់​នៅ​ក្នុង​ចិត្ត ហើយ​ចេះ​តែ​ញុះ​ញង់​ឲ្យ​មាន​ចម្បាំង​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 អ្នក​ទាំង​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ស្វែង​រក​ជម្លោះ​ជា​រៀង​រាល់​ថ្ងៃ!

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អ្នក​ទាំង​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ស្វែង​រក​ជំលោះ​ជា​រៀង​រាល់​ថ្ងៃ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 140:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ចូល​ចិត្ត​ខាង​សេចក្ដី​សុខ តែ​កាល​ណា​ខ្ញុំ​ថា​ទៅ នោះ​គេ​ចូល​ចិត្ត​តែ​ចង់​ច្បាំង​វិញ។


ដ្បិត​គេ​បាន​គិត​ប៉ង​អាក្រក់​ដល់​ទ្រង់ គេ​កើត​មាន​គំនិត​ដែល​ធ្វើ​ទៅ​មិន​បាន


គេ​ដេក​គិត​បង្កើត​ការ​ទុច្ចរិត​នៅ​លើ​ដំណេក​ខ្លួន ក៏​តាំង​ខ្លួន​ដើរ​តាម​ផ្លូវ​ដែល​មិន​ល្អ គេ​មិន​ចេះ​ខ្ពើម​ការ​អាក្រក់​ឡើយ។


ឯ​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​ទូលបង្គំ គេ​ដាក់​អន្ទាក់ ហើយ​ពួក​អ្នក​ដែល​ប៉ង​ប្រទូស‌រ៉ាយ​នឹង​ទូលបង្គំ គេ​ពោល ទំលាក់​សេចក្ដី​អាក្រក់ ហើយ​គិត​តែ​ឧបាយ​ជា ដរាប​រាល់​ថ្ងៃ


គេ​ប្រជុំ​គ្នា គេ​បំពួន​ខ្លួន គេ​ឃ្លាំ​មើល​អស់​ទាំង​ជំហាន​របស់​ទូលបង្គំ ដោយ​ចាំ​សង្គ្រុប​ចាប់​ជីវិត​ទូលបង្គំ


ដ្បិត​មើល ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​លប​ចាប់​ជីវិត​ទូលបង្គំ ពួក​មនុស្ស​ខ្លាំង​ពូកែ​គេ​ប្រជុំ​គ្នា​ទាស់​នឹង​ទូលបង្គំ មិន​មែន​ដោយ​ព្រោះ​អំពើ​រំលង ឬ​អំពើ​បាប​របស់​ទូលបង្គំ​ឡើយ


តើ​អ្នក​រាល់​គ្នា​នឹង​សង្ខុញ​ចូល​ទៅ​លើ​មនុស្ស ទាំង​ចង់​សំឡាប់​គេ​ដល់​កាល​ណា​ទៀត ប្រៀប​ដូច​ជា​កំផែង​ដែល​ទ្រេត ដូច​ជា​របង​ដែល​ចង់​រលំ​ហើយ


ការ​ឆ‌បោក​រមែង​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ តែ​មាន​សេចក្ដី​អំណរ​សំរាប់​មនុស្ស​ដែល​ប្រឹក្សា​ឲ្យ​មាន​សេចក្ដី​សុខ។


ដ្បិត​គេ​បាន​រៀបចំ​ចិត្ត​ដូច​ជា​ឡ​ហើយ កំពុង​ដែល​គេ​ចាំ​យាម នោះ​អ្នក​ដុត​នំបុ័ង​របស់​គេ​ក៏​ដេក​លក់​ទាល់​ភ្លឺ លុះ​ព្រឹក​ហើយ នោះ​ក៏​ឆេះ​ធ្លោ​ឡើង


មាន​ម្នាក់​ចេញ​ពី​ឯង​មក ដែល​គិត‌គូរ​ការ​អាក្រក់​ទាស់​នឹង​ព្រះ‌យេហូវ៉ា គឺ​ជា​អ្នក​ដែល​ប្រឹក្សា​សុទ្ធ​តែ​អំពើ​អាក្រក់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម