Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 140:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូលបង្គំ ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ សូម​ការ‌ពារ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​អើយ សូម​រំដោះ​ទូលបង្គំ​ពី​មនុស្ស​អាក្រក់ សូម​ការពារ​ទូលបង្គំ​ពី​មនុស្ស​ហិង្សា​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ សូម​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​ឃោរ‌ឃៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ សូម​ការពារ​ទូលបង្គំ​ឲ្យ​ផុត ពី​មនុស្ស​ឃោរ‌ឃៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​រំដោះ​ខ្ញុំ ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ សូម​ការពារ​ខ្ញុំ​ឲ្យ​ផុត ពី​មនុស្ស​ឃោរ‌ឃៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 140:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ដែល​មាន​អណ្តាត​អាក្រក់ នោះ​មិន​ដែល​បាន​តាំង​ឡើង ឲ្យ​មាំ‌មួន​នៅ​ផែនដី​ឡើយ ឯ​មនុស្ស​ច្រឡោត​នឹង​មាន​សេចក្ដី​អាក្រក់​ដេញ​តាម បំផ្លាញ​គេ


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ថែ​រក្សា​ទូលបង្គំ​ឲ្យ​រួច​ពី​ដៃ​នៃ​មនុស្ស​អាក្រក់ សូម​ការ‌ពារ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត ជា​អ្នក​ដែល​បាន​សំរេច​ចិត្ត​នឹង​ធ្វើ​ឲ្យ​ទូលបង្គំ​ភ្លាត់ ក្នុង​ផ្លូវ​ប្រព្រឹត្ត


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ក្រោក​ឡើង​រាំង​ផ្លូវ​គេ សូម​ផ្តួល​គេ​ចុះ ហើយ​ជួយ​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ ដោយ‌សារ​ដាវ​នៃ​ទ្រង់


ទ្រង់​បាន​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ អើ ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង ខ្ពស់​ជាង​ពួក​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ​ទៅ​ទៀត ទ្រង់​ក៏​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង


ឱ​ព្រះ‌អង្គ​អើយ សូម​វិនិច្ឆ័យ​ទូលបង្គំ ហើយ​កាន់​ក្តី​របស់​ទូលបង្គំ ទាស់​នឹង​បណ្តាជន ដែល​មិន​កោត‌ខ្លាច​ដល់​ព្រះ ឱ​សូម​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​កំភូត ហើយ​ទុច្ចរិត​ផង


៙ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ស្រោច​ស្រង់​ទូលបង្គំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់ គឺ​ឲ្យ​ចេញ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​ទុច្ចរិត​ដ៏​សាហាវ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម