ទំនុកតម្កើង 135:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ទ្រង់ក៏ប្រទានស្រុករបស់គេ ទុកជាមរដក គឺជាមរដកដល់អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 ហើយប្រទានទឹកដីរបស់ពួកគេទុកជាមរតក គឺជាមរតកដល់អ៊ីស្រាអែលប្រជារាស្ត្ររបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ព្រះអង្គបានប្រគល់ស្រុករបស់គេទុកជាមត៌ក គឺជាមត៌កដល់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ហើយព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ ឲ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌ក។ សូមមើលជំពូកអាល់គីតាប12 ហើយទ្រង់ប្រគល់ទឹកដីរបស់ពួកគេ ឲ្យអ៊ីស្រអែលជាប្រជារាស្ត្ររបស់ទ្រង់ ទុកជាមត៌ក។ សូមមើលជំពូក |
ឯពួកស្តេចទាំងប៉ុន្មាននៅក្នុងស្រុកដែលយ៉ូស្វេ នឹងពួកកូនចៅអ៊ីស្រាអែលបានវាយ ចាប់យកនៅត្រើយទន្លេយ័រដាន់ខាងលិច ចាប់តាំងពីបាល-កាឌ់ នៅវាលច្រកភ្នំល្បាណូន រហូតដល់ភ្នំហាឡាកត្រង់កន្លែងឡើងទៅឯភ្នំសៀរ (ស្រុកនោះយ៉ូស្វេក៏ចែកដល់ពូជអំបូរសាសន៍អ៊ីស្រាអែល ទុកជាកេរអាករតាមពួកគេ