Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 122:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដោយ​យល់​ដល់​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា នោះ​អញ​នឹង​ស្វែង​រក​សេចក្ដី​ល្អ​ដល់​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ដោយយល់ដល់​ដំណាក់​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង ខ្ញុំ​នឹង​ស្វែងរក​សេចក្ដី​ល្អ​ឲ្យ​នាង​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដោយ​យល់​ដល់​ដំណាក់​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ខ្ញុំ​នឹង​ស្វែង​រក​សេចក្ដី​ល្អឲ្យ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ដោយ​យល់​ដល់​ព្រះ‌ដំណាក់ របស់​ព្រះ‌ជា‌អម្ចាស់​នៃ​យើង ខ្ញុំ​ទូល​សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សុភមង្គល!

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ដោយ​យល់​ដល់​ដំណាក់ របស់​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង ខ្ញុំ​ទូរអា​សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សុភ‌មង្គល!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 122:9
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ទៀត ដោយ​ព្រោះ​យើង​មាន​ចិត្ត​ស្រឡាញ់ ដល់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង បាន​ជា​យើង​ប្រគល់​មាស នឹង​ប្រាក់​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ផង​ខ្លួន​យើង សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ក្រៅ​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ត្រៀម​ទុក សំរាប់​ទី​បរិសុទ្ធ​នេះ


ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​រឭក​ដល់​ទូលបង្គំ ពី​ដំណើរ​ការ‌​នេះ​ផង សូម​កុំ​លុប​អំពើ​ល្អ​ដែល​ទូលបង្គំ​បាន​ធ្វើ សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​ទូលបង្គំ នឹង​សំរាប់​ការ​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ចេញ​ឡើយ។


ដូច្នេះ កាល​សាន‌បា‌ឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម នឹង​ថូប៊ីយ៉ា សាសន៍​អាំម៉ូន ជា​អ្នក​ជំនិត​លោក​បាន​ឮ​ហើយ សេចក្ដី​នោះ​ក៏​នាំ​ឲ្យ​ទំនាស់​ចិត្ត​គេ​ជា​ខ្លាំង ដោយ​ព្រោះ​មាន​មនុស្ស​មក បំរុង​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​សណ្ឋាន​ល្អ​ឡើង


ដ្បិត​ម៉ា‌ដេកាយ ជា​សាសន៍​យូដា លោក​ជា​អ្នក​បន្ទាប់​នឹង​ស្តេច​អ័ហា‌ស៊ូរុស​នោះ​ឯង ហើយ​ក៏​ជា​អ្នក​ធំ​ក្នុង​ពួក​សាសន៍​យូដា ព្រម​ទាំង​មាន​ពួក​បង​ប្អូន​លោក​យ៉ាង​សន្ធឹក​រាប់​អាន​ផង ដោយ​លោក​រក​តែ​សេចក្ដី​ល្អ​ដល់​សាសន៍​របស់​ខ្លួន ហើយ​និយាយ​ជា​ពាក្យ​ស្រគត់‌ស្រគំ​ដល់​ជាតិ​ផង។:៚


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ស្រឡាញ់​ទី​ឈប់​សំរាក នៅ​ដំណាក់​ទ្រង់ ជា​ទី​សណ្ឋិត​នៅ​នៃ​សិរី​ល្អ​ទ្រង់


៙ ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន ទូលបង្គំ ឯ​សេចក្ដី​ត្មះ‌តិះដៀល​ទាំង​ប៉ុន្មាន​ដែល​គេ​ដៀល​ដល់​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ​វិញ


ដ្បិត​១​ថ្ងៃ​នៅ​ក្នុង​ព្រះ‌លាន​នៃ​ទ្រង់ នោះ​វិសេស​ជាង​១​ពាន់​ថ្ងៃ​ណា​ទៀត ទូលបង្គំ​ស៊ូ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​ទូលបង្គំ ជា​ជាង​នៅ​ក្នុង​លំនៅ​នៃ​សេចក្ដី​អាក្រក់


ពួក​សិស្ស​ទ្រង់​ក៏​នឹក​ឃើញ​ពី​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន​ទូលបង្គំ»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម