Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 122:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ព្រោះ​យល់​ដល់​ពួក​បង​ប្អូន នឹង​ពួក​មិត្រ​សំឡាញ់ របស់​អញ បាន​ជា​នឹង​ពោល​ឥឡូវ​ថា សូម​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ខាង​ក្នុង​ឯង​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ដោយយល់ដល់​ពួក​បងប្អូន និង​ពួក​មិត្តសម្លាញ់​របស់ខ្ញុំ ខ្ញុំ​នឹង​ពោលថា​៖ “សូម​ឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅ​ខាងក្នុង​នាង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដោយ​យល់​ដល់​បង​ប្អូន និង​ញាតិ​មិត្ត​របស់​ខ្ញុំ ខ្ញុំ​នឹង​ពោល​ថា «សូម​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​អ្នក!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ដោយ​យល់​ដល់​បងប្អូន និង​ញាតិ‌មិត្ត​របស់​ខ្ញុំ ខ្ញុំ​ពោល​ថា: សូម​ឲ្យ​ក្រុង​យេរូ‌សាឡឹម បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ដោយ​យល់​ដល់​បង​ប្អូន និង​ញាតិ‌មិត្ត​របស់​ខ្ញុំ ខ្ញុំ​ពោល​ថា: សូម​ឲ្យ​ក្រុង​យេរូ‌សាឡឹម បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 122:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​ជា​មិត្រ‌ភក្តិ​នឹង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ហើយ​នឹង​អស់​អ្នក​ដែល​រក្សា​បញ្ញត្ត​ទ្រង់​ដែរ


ចំណែក​ពួក​បរិសុទ្ធ​ដែល​នៅ​ផែនដី នោះ​ជា​ពួក​ប្រសើរ ដែល​គាប់​ចិត្ត​ទូលបង្គំ​គ្រប់​ជំពូក


៙ ឯ​ដំណើរ​ដែល​ទូលបង្គំ​បាន​ទៅ​ជា​មួយ​នឹង​ហ្វូង​មនុស្ស ព្រម​ទាំង​នាំ​មុខ​គេ​ទៅ​ដល់​ដំណាក់​នៃ​ព្រះ ដោយ​សំឡេង​អរ​សប្បាយ នឹង​សេចក្ដី​សរសើរ គឺ​ជា​ពួក​កក‌កុញ ដែល​កំពុង​តែ​កាន់​ថ្ងៃ​បរិសុទ្ធ កាល​ណា​ទូលបង្គំ​នឹក​ចាំ​ពី​សេចក្ដី​នេះ នោះ​ទូលបង្គំ​ក៏​ប្លុង​ព្រលឹង​ចេញ


ត្រូវ​ឲ្យ​និយាយ​ដូច្នេះ​ថា ជំរាប​សួរ​លោក សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ ព្រម​ទាំង​ពួក​គ្រួ​លោក នឹង​របស់​ទ្រព្យ​លោក​ទាំង​អស់​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម