ទំនុកតម្កើង 119:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានរៀបចំទៅអេះ ដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ឱបើផ្លូវរបស់ទូលបង្គំបានស្ថិតស្ថេរ ដើម្បីកាន់តាមបទបញ្ញត្តិរបស់ព្រះអង្គទៅអេះ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ឱប្រសិនបើផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានខ្ជាប់ខ្ជួន ដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គទៅអេះ! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 សូមជួយទូលបង្គំឲ្យចេះប្រព្រឹត្តត្រឹមត្រូវ ដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។ សូមមើលជំពូកអាល់គីតាប5 សូមជួយខ្ញុំឲ្យចេះប្រព្រឹត្តត្រឹមត្រូវ ដោយប្រតិបត្តិតាមហ៊ូកុំរបស់ទ្រង់។ សូមមើលជំពូក |
ទ្រង់ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ក្នុងការល្អគ្រប់ជំពូកដោយសារព្រះលោហិត នៃសញ្ញាដ៏នៅអស់កល្បជានិច្ច ប្រយោជន៍ឲ្យអ្នករាល់គ្នា បានធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ដោយទ្រង់ធ្វើការក្នុងអ្នករាល់គ្នា ដែលគាប់ដល់ព្រះហឫទ័យនៃទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បជានិច្ច រៀងរាបតទៅ អាម៉ែន។