Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 106:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 គឺ​គេ​បាន​ទៅ​ប្រព្រឹត្ត​ច្របូក‌ច្របល់​ជា​មួយ ព្រម​ទាំង​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ទាំង​នោះ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ផ្ទុយទៅវិញ ពួកគាត់​បាន​ភប់ប្រសព្វ​ជាមួយ​ប្រជាជាតិ​នានា ហើយ​រៀនចេះ​ការប្រព្រឹត្ត​របស់គេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 តែ​គេបែរ​ជា​ប្រព្រឹត្ត​ច្របូក‌ច្របល់ ជា​មួយជាតិ​សាសន៍​ដទៃ ហើយ​រៀនប្រព្រឹត្ត​ដូចជា​សាសន៍ ទាំង​នោះ​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ពួក​គេ​បែរ​ជា​ទៅ​ពាក់‌ព័ន្ធ​ជា​មួយ ប្រជា‌ជាតិ​ទាំង​នោះ ហើយ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សាសន៍​ទាំង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ពួក​គេ​បែរ​ជា​ទៅ​ពាក់‌ព័ន្ធ​ជា​មួយ ប្រជា‌ជាតិ​ទាំង​នោះ ហើយ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សាសន៍​ទាំង​នោះ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 106:35
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រែង​ឯង​ទំលាប់​តាម​អំពើ​របស់​គេ ហើយ​គេ​ត្រឡប់​ជា​អន្ទាក់​ដល់​ព្រលឹង​ឯង។


ហេតុ​នេះ​បាន​ជា​ទ្រង់​បោះ‌បង់​ចោល​ពួក​វង្ស​យ៉ាកុប​ជា​រាស្ត្រ​ទ្រង់​ចេញ គឺ​ពី​ព្រោះ​មាន​ទំនៀម‌ទំលាប់​ពី​ស្រុក​ខាង​កើត​បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប‌ធ្មប់​ដូច​ជា​សាសន៍​ភីលីស្ទីន ក៏​ចង​សម្ពន្ធ‌មិត្រ​នឹង​ពួក​សាសន៍​ដទៃ


ចំណែក​អេប្រា‌អិម គាត់​លាយ​ខ្លួន​នឹង​សាសន៍​ដទៃ​អេប្រា‌អិម​ជា​នំ ដែល​មិន​បាន​ប្រែ


កុំ​ឲ្យ​ច្រឡំ​ឡើយ ពី​ព្រោះ​ពួក‌ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ


សេចក្ដី​អំនួត​របស់​អ្នក​រាល់​គ្នា​មិន​ល្អ​ទេ តើ​មិន​ដឹង​ថា ដំបែ​តែ​បន្តិច​អាច​នឹង​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​បាន​ទេ​ឬ​អី


នោះ​ចូរ​ប្រយ័ត​ក្រែង​ត្រូវ​ជាប់​អន្ទាក់ នឹង​បណ្តោយ​តាម​គេ ក្រោយ​ដែល​គេ​ត្រូវ​បំផ្លាញ​ពី​មុខ​ឯង​ចេញ​ហើយ ឬ​ក្រែង​ឯង​ស៊ើប‌សួរ​តាម​ព្រះ​គេ ដោយ​ពាក្យ​ថា សាសន៍​ទាំង​នេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​គេ​ជា​យ៉ាង​ដូច​ម្តេច អញ​ចង់​ធ្វើ​ដូច​ជា​គេ​ដែរ


រីឯ​ពួក​កូន​ចៅ​យូដា គេ​ពុំ​អាច​នឹង​បណ្តេញ​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ទេ ពួក​សាសន៍​នោះ​គេ​ចេះ​តែ​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​យូដា នៅ​ក្រុង​យេរូ‌សាឡិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គេ​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ទៅ​ជា​គោរព​ប្រតិបត្តិ​ដល់​អស់​ទាំង​ព្រះ‌បាល នឹង​ព្រះ‌អាស‌ថារ៉ូត​វិញ


ដូច្នេះ​គេឌាន​ក៏​យក​ទៅ​ធ្វើ​ជា​អេផូឌ​១​ដាក់​នៅ​ក្នុង​ទី​ក្រុង​ខ្លួន គឺ​នៅ​ក្រុង​អូប្រា ហើយ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ទៅ​ទី​នោះ ដើម្បី​នឹង​ផិត​តាម របស់​នោះ​ក៏​ត្រឡប់​ជា​អន្ទាក់ ដល់​គេឌាន នឹង​ពួក​គ្រួ​របស់​លោក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម