Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 105:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដោយ​ថា កុំ​ឲ្យ​ប៉ះ‌ពាល់​នឹង​អ្នក ដែល​អញ​បាន​ចាក់​ប្រេង​តាំង​ឲ្យ ហើយ​កុំ​ឲ្យ​ប្រទូស‌រ៉ាយ​ដល់​ពួក​ហោរា​របស់​អញ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 “កុំ​ប៉ះពាល់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់យើង ហើយ​កុំ​ធ្វើបាប​ពួក​ព្យាការី​របស់យើង​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 «កុំ​ប៉ះ‌ពាល់​ពួក​អ្នក​ដែលយើង បាន​ចាក់​ប្រេង​តាំងឡើយ កុំធ្វើ​បាប​ពួក​ហោរា​របស់​យើង​ឲ្យ​សោះ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 «កុំ​ប៉ះ‌ពាល់​អស់​អ្នក ដែល​យើង​បាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយ កុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​ឲ្យ​សោះ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 «កុំ​ប៉ះ‌ពាល់​អស់​អ្នក ដែល​យើង​បាន​ចាក់​ប្រេង​តែង‌តាំង​នេះ​ឡើយ កុំ​ធ្វើ​បាប​ណាពី​របស់​យើង​ឲ្យ​សោះ!»។​

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 105:15
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​ប្រគល់​ប្រពន្ធ​គេ​ទៅ​វិញ​ឥឡូវ​ទៅ នោះ​គាត់​នឹង​អធិ‌ស្ឋាន​ឲ្យ​ឯង ហើយ​ឯង​នឹង​បាន​រស់​នៅ​ត​ទៅ ដ្បិត​គាត់​ជា​ហោរា បើ​ឯង​មិន​ប្រគល់​ទៅ​វិញ​ទេ នោះ​ត្រូវ​ដឹង​ថា ឯង​នឹង​ស្លាប់​ជា​ប្រាកដ ទាំង​ឯង នឹង​ពួក​ឯង​ទាំង​អស់​ផង។


រួច​អ័ប៊ី‌ម៉្មា‌ឡិច​ទ្រង់​ហាម​ដល់​រាស្ត្រ​ទាំង​អស់​ថា អ្នក​ណា​ដែល​ពាល់​មនុស្ស​នេះ​ឬ​ប្រពន្ធ​គាត់ នោះ​នឹង​ត្រូវ​សំឡាប់​ជា​ពិត


ដាវីឌ​សួរ​ទៀត​ថា ម្តេច​ក៏​អ្នក​មិន​ខ្លាច​នឹង​លូក​ដៃ ទៅ​សំឡាប់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ដូច្នោះ


កាល​ស្តេច​យេរ៉ូ‌បោម​ទ្រង់​ឮ​ពាក្យ ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ស្រែក​ទាស់​នឹង​អាសនា នៅ​ក្រុង​បេត-អែល​ដូច្នោះ នោះ​ទ្រង់​ក៏​ដក​ព្រះ‌ហស្ត​ពី​អាសនា​ចង្អុល​ទៅ​ថា ចូរ​ចាប់​វា​ទៅ ឯ​ព្រះ‌ហស្ត​ដែល​ទ្រង់​បាន​ចង្អុល​ទៅ​គាត់​នោះ ក៏​ស្វិត​ទៅ​កន្ត្រាក់​មក​វិញ​មិន​បាន


ហើយ​ត្រូវ​ចាក់​ប្រេង តាំង​យេហ៊ូវ ជា​កូន​នីមស៊ី​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ដែរ ឯ​អេលី‌សេ ជា​កូន​សាផាត ដែល​នៅ​អេបិល-មហូឡា នោះ​ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​ហោរា​ជំនួស​ឯង


លោក​ក៏​រាប់​រៀប​ប្រាប់​ដល់​សេរែស ជា​ប្រពន្ធ នឹង​ពួក​មិត្រ​សំឡាញ់​ទាំង​ប៉ុន្មាន​ពី​អស់​ទាំង​ការ​ដែល​បាន​កើត​មក​ដល់​ខ្លួន ដូច្នោះ ពួក​អ្នក​ប្រាជ្ញ​របស់​លោក នឹង​សេរែស ជា​ប្រពន្ធ ក៏​និយាយ​ទៅ​លោក​ថា បើ​សិន​ជា​ម៉ា‌ដេកាយ​នេះ​ជាតិ​ជា​សាសន៍​យូដា ដែល​លោក​បាន​ចាប់​តាំង​ដួល​នៅ​ចំពោះ​គាត់​ហើយ នោះ​លោក​នឹង​ឈ្នះ​គាត់​មិន​បាន​ឡើយ គឺ​នឹង​ត្រូវ​ដួល​នៅ​ចំពោះ​គាត់​ជា​ពិត​ប្រាកដ


រួច​ស្តេច​ទ្រង់​បង្គាប់​យេរ៉ា‌ម្អែល ជា​កូន​ហាម៉ាលេក នឹង​សេរ៉ាយ៉ា​ជា​កូន​អាសរាល ហើយ​សេលេមា ជា​កូន​អាប់‌ឌាល ឲ្យ​ទៅ​ចាប់​ស្មៀន​បារូក នឹង​ហោរា​យេរេមា​មក តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាក់​លោក​ទុក។


ចូរ​យក​យេរេមា​ទៅ​ទំនុក‌បំរុង​ដោយ​ល្អ​ផង កុំ​ឲ្យ​ធ្វើ​បាប​ដល់​លោក​ឡើយ គឺ​ត្រូវ​ឲ្យ​ប្រព្រឹត្ត​នឹង​លោក​តាម​ដែល​លោក​ប្រាប់​ចុះ


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បាន​ស្រុក​យូដា​ទុក​ជា​ចំណែក​មរដក​នៃ​ទ្រង់ នៅ​ក្នុង​ស្រុក​បរិសុទ្ធ ហើយ​ទ្រង់​នឹង​រើស​យក​ក្រុង​យេរូ‌សាឡិម​ទៀត


ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ក្រោយ​សិរី‌ល្អ នោះ​ទ្រង់​បាន​ចាត់​អញ​ទៅ​ឯ​សាសន៍​ដទៃ ដែល​ប្លន់​ឯង​រាល់​គ្នា ពី​ព្រោះ​អ្នក​ណា​ដែល​ពាល់​ឯង​រាល់​គ្នា នោះ​គឺ​ជា​ពាល់​ដល់​ប្រស្រី​ព្រះ‌នេត្រ​នៃ​ទ្រង់​ហើយ


រីឯ​ដំណើរ​ដែល​ទ្រង់​ចាក់​លាប​ឲ្យ នោះ​ក៏​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ពិត ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ ឲ្យ​អ្នក​ណា​បង្រៀន​ពី​ការ​អ្វី​ទេ ប៉ុន្តែ ដូច​ជា​ដំណើរ​ចាក់​លាប​នោះ បាន​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ ហើយ​មិន​មែន​ជា​សេចក្ដី​កំភូត​ទេ គឺ​ជា​សេចក្ដី​ពិត​វិញ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ តាម​ដែល​ដំណើរ​នោះ​បាន​បង្រៀន​មក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម