Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 103:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 គឺ​ដល់​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា​ទ្រង់ នឹង​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ទ្រង់ ដើម្បី​នឹង​ប្រព្រឹត្ត​តាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 គឺ​ដល់​អ្នកដែល​រក្សា​សម្ពន្ធមេត្រី​របស់ព្រះអង្គ និង​អ្នកដែល​នឹកចាំ​ច្បាប់តម្រា​របស់ព្រះអង្គ ដើម្បី​ប្រតិបត្តិតាម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 គឺ​ដល់​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ ហើយ​នឹក​ចាំពី​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដើម្បី​ប្រតិ‌បត្តិ​តាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ប្រសិន​បើ​គេ​កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ‌បញ្ជា របស់​ព្រះអង្គ​ឥត​ភ្លេច​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ប្រសិន​បើ​គេ​កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ‌បញ្ជា របស់​ទ្រង់​ឥត​ភ្លេច​សោះ​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 103:18
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ស្តេច​ទ្រង់​ឈរ​នៅ​កន្លែង​ទ្រង់ ក៏​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កាន់​តាម​ក្រិត្យ‌ក្រម​សេចក្ដី​បន្ទាល់ នឹង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ដើម្បី​នឹង​សំរេច​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​នោះ


បើ​សិន​ជា​កូន​ចៅ​របស់​ឯង​រក្សា​សេចក្ដី​សញ្ញា​របស់​អញ នឹង​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​បង្រៀន​ដល់​គេ នោះ​កូន​ចៅ​គេ​នឹង​អង្គុយ​លើ​បល្ល័ង្ក​ឯង​ជា​ដរាប​ត​រៀង​ទៅ


អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា សុទ្ធ​តែ​ប្រកប ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់


ដូច្នេះ​បើ​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ


ដូច្នេះ ម៉ូសេ​លោក​យក​ឈាម​ទៅ​ប្រោះ​លើ​ជន​ទាំង‌ឡាយ​ដោយ​ពាក្យ​ថា នេះ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​នឹង​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​ទ្រង់​ទាំង​នេះ។


កូន​អើយ កុំ​ឲ្យ​ភ្លេច​ឱវាទ​អញ​ឡើយ គួរ​ឲ្យ​ចិត្ត​ឯង​កាន់​តាម​បណ្តាំ​របស់​អញ​ទាំង​ប៉ុន្មាន


ដ្បិត​ចាប់​តាំង​ពី​ចាស់​បុរាណ​មក មនុស្ស​លោក​មិន​ដែល​ឮ ក៏​មិន​ដែល​ដឹង​ដោយ‌សារ​ត្រចៀក ហើយ​ភ្នែក​មិន​ដែល​ឃើញ​ព្រះ​ឯ​ណា​ក្រៅ​ពី​ទ្រង់ ដែល​ធ្វើ​ការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ


គឺ​ឲ្យ​ឯង​រាល់​គ្នា​បាន​នឹក​ចាំ ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​បញ្ញត្ត​របស់​អញ ហើយ​ឲ្យ​បាន​បរិសុទ្ធ​សំរាប់​ព្រះ​នៃ​ឯង​វិញ


ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ អាម៉ែន។:៚


អ្នក​ទាំង​២​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​ក្រិត្យ‌ក្រម​នឹង​ច្បាប់​នៃ​ព្រះ‌អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ទេ


ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្របាទ​ខំ​ប្រឹង​ឲ្យ​មាន​បញ្ញា​ចិត្ត​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ នឹង​នៅ​ចំពោះ​មនុស្ស​លោក​ជានិច្ច​ដែរ


ដូច្នេះ​ចូរ​ប្រយ័ត​ខ្លួន​ចុះ ក្រែង​ភ្លេច​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​ឯង រួច​ងាក​បែរ​ទៅ​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​របស់​យ៉ាង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ


បើ‌សិន​ណា​ជា​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​ទាំង​នេះ ព្រម​ទាំង​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​សប្បុរស​ចំពោះ​ឯង ជា​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​នៃ​ឯង


ដូច្នេះ ចូរ​ដឹង​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ពិត​ជា​ព្រះ​ហើយ គឺ​ជា​ព្រះ​ស្មោះ‌ត្រង់ ដែល​ទ្រង់​កាន់​តាម​សេចក្ដី​សញ្ញា ហើយ​នឹង​សេចក្ដី​សប្បុរស​ដរាប​ដល់​ទាំង​ពាន់​ដំណ របស់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ហើយ​កាន់​តាម​បញ្ញត្ត​របស់​ទ្រង់


មួយ​សោត​ទៀត បង​ប្អូន​អើយ យើង​ខ្ញុំ​អង្វរ ហើយ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌អម្ចាស់​យេស៊ូវ​ថា ចូរ​ដើរ​តាម​ដែល​គួរ​គប្បី ដើម្បី​ឲ្យ​បាន​គាប់​ដល់​ព្រះ‌ហឫទ័យ​ព្រះ​កាន់​តែ​ខ្លាំង​ឡើង ដូច​ជា​បាន​ទទួល​បង្គាប់​ពី​យើង​ខ្ញុំ​រួច​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម