Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 10:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 សូម​ទ្រង់​បំបាក់​ដៃ​នៃ​មនុស្ស​អាក្រក់ ឯ​មនុស្ស​ពាល នោះ​សូម​រក​អស់​ទាំង​ការ​អាក្រក់​របស់​គេ ទាល់​តែ​មិន​ឃើញ​មាន​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 សូម​ព្រះអង្គ​បំបាក់​ដើមដៃ​របស់​មនុស្ស​អាក្រក់ និង​មនុស្ស​ពាល​ផង​! សូម​ស្វែងរក​ការអាក្រក់​របស់គេ​រហូតទាល់តែ​រក​លែង​ឃើញ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 សូម​ព្រះ‌អង្គ​បំបាក់​ដៃ​មនុស្ស​អាក្រក់ និង​មនុស្ស​ពាល សូម​ដាក់​ទោសគេ ដើម្បី​កុំ​ឲ្យ​គេប្រព្រឹត្ត​អំពើ​អាក្រក់ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 សូម​ព្រះអង្គ​កាច់​បំបាក់​ដៃ​របស់​មនុស្ស​ពាល សូម​ដាក់​ទោស​ពួក​គេ ដើម្បី​កុំ​ឲ្យ​គេ​ប្រព្រឹត្ត អំពើ​ពាល​ត​ទៅ​ទៀត! ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 សូម​ទ្រង់​កាច់​បំបាក់​ដៃ​របស់​មនុស្ស​ពាល សូម​ដាក់​ទោស​ពួក​គេ ដើម្បី​កុំ​ឲ្យ​គេ​ប្រព្រឹត្ត អំពើ​ពាល​ត​ទៅ​ទៀត!​ ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 10:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​មនុស្ស​អាក្រក់ គេ​ត្រូវ​បង្អត់​ពន្លឺ ហើយ​ដៃ​គេ​ដែល​បាន​លើក​ឡើង​ជា​ស្រេច នោះ​បាន​ត្រូវ​បាក់​វិញ។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ក្រោក​ឡើង ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ដ្បិត​គឺ​ទ្រង់​ដែល​ទះ​កំផ្លៀង​អស់​ទាំង​ខ្មាំង​សត្រូវ​នៃ​ទូលបង្គំ ទ្រង់​បំបាក់​ធ្មេញ​របស់​ពួក​មនុស្ស​អាក្រក់​ដែរ


ដ្បិត​ដៃ​នៃ​មនុស្ស​អាក្រក់​នឹង​ត្រូវ​បាក់ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ទប់‌ទល់​មនុស្ស​សុចរិត។


ឱ​សូម​ឲ្យ​ការ​អាក្រក់​របស់​មនុស្ស​ល្មើស​បាន​ផុត​ទៅ តែ​សូម​តាំង​មនុស្ស​សុចរិត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ព្រះ​ដ៏​សុចរិត​ទ្រង់​សាក​ល​ចិត្ត​ថ្លើម


១​ទៀត​នៅ​ជាយ​អាវ​ឯង នោះ​ឃើញ​មាន​ឈាម​របស់​មនុស្ស​ក្រីក្រ ជា​អ្នក​ដែល​ឥត​មាន​ទោស​ផង អញ​មិន​បាន​ដឹង​ដោយ​ស៊ើប​សួរ​រក​បែប​សំងាត់​ទេ គឺ​បាន​ឃើញ​ដោយ​អំពើ​ទាំង​នេះ​វិញ


គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​បំបាត់​ការ​អាស្រូវ​បារាយណ៍ ពី​ស្រុក​ចេញ ដើម្បី​នឹង​បង្រៀន​ពួក​ស្រីៗ​ទាំង​អស់ មិន​ឲ្យ​ប្រព្រឹត្ត​តាម​ការ​អាស្រូវ​បារាយណ៍​នាង​ត​ទៅ


នៅ​គ្រា​នោះ អញ​នឹង​ឆែក‌ឆេរ​ក្រុង​យេរូ‌សាឡិម​ដោយ​ពន្លឺ​ចង្កៀង នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​បាន​រង​នៅ​លើ​កក​របស់​គេ ជា​ពួក​អ្នក​ដែល​គិត​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​នឹង​មិន​ធ្វើ ទោះ​ល្អ​ឬ​អាក្រក់​ផង


វេទនា​ដល់​អ្នក​គង្វាល​ចោល‌ម្សៀត ដែល​គេ​បោះ‌បង់​ចោល​ហ្វូង​ចៀម ដ្បិត​នឹង​មាន​ដាវ​ធ្លាក់​មក​ត្រូវ​ដៃ ហើយ​ត្រូវ​ភ្នែក​ស្តាំ​របស់​អ្នក​នោះ ដៃ​នោះ​នឹង​ស្វិត​ជ្រីវ​អស់​ទៅ ហើយ​ភ្នែក​ស្តាំ​នឹង​ត្រូវ​ងងឹត​សូន្យ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម