Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ណាហ៊ុម 3:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 តើ​ឯង​វិសេស​ជាង​នរ-អាម៉ូន ជា​ទី​ក្រុង​ដែល​នៅ​កណ្តាល​អស់​ទាំង​ទន្លេ ហើយ​មាន​ទឹក​នៅ​ព័ទ្ធ​ជុំវិញ​នោះ ក៏​មាន​សមុទ្រ​ការ‌ពារ គឺ​សមុទ្រ​ទុក​ជា​កំផែង​ឬ​អី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 តើ​ឯង​វិសេស​ជាង​ក្រុង​ថេប ដែល​នៅ​ជាប់​ទាំង​ទន្លេ​នីលឬ? ហើយ​មាន​ទឹក​នៅ​ព័ទ្ធ​ជុំ‌វិញ​នោះ ក៏​មាន​សមុទ្រ​ការពារ គឺ​សមុទ្រ​ទុក​ជា​កំផែង​ឬ​អី?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 នីនីវេ​អើយ នាង​មិន​ប្រសើរ​ជាង​នរ-‌អាម៉ូន ជា​ក្រុង​ស្ថិត​នៅ​តាម​ដៃ​ទន្លេ មាន​ទឹក​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​មាន​សមុទ្រ​ធ្វើ​ជា​កំពែង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 នីនីវេ​អើយ នាង​មិន​ប្រសើរ​ជាង​នរ-‌អាម៉ូន ជា​ក្រុង​ស្ថិត​នៅ​តាម​ដៃ​ទន្លេ មាន​ទឹក​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​មាន​សមុទ្រ​ធ្វើ​ជា​កំពែង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




ណាហ៊ុម 3:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ពួក​មហា‌តលិក នឹង​ពួក​ចៅហ្វាយ ហើយ​ជន‌ជាតិ​របស់​គេ​ផង


អស់​ទាំង​សាសន៍​បាន​ឮ​និយាយ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​ឯង ហើយ​ផែនដី​ក៏​ឮ​ពេញ​ដោយ​សំរែក​របស់​ឯង​ដែរ ដ្បិត​មនុស្ស​ខ្លាំង​ពូកែ​បាន​ចំពប់​នឹង​មនុស្ស​ខ្លាំង​ពូកែ ហើយ​ទាំង​២​បាន​ដួល​ជា​មួយ​គ្នា។


នគរ​នោះ​នឹង​បាន​ទាប​ថោក​ជាង​អស់​ទាំង​នគរ ឥត​ដែល​លើក​ខ្លួន​ឡើង​ខ្ពស់​ជាង​នគរ​ផ្សេងៗ​ឡើយ អញ​នឹង​ធ្វើ​ឲ្យ​គេ​ថយ​តិច​ទៅ ដើម្បី​មិន​ឲ្យ​គេ​គ្រប់‌គ្រង​លើ​សាសន៍​ដទៃ​ទៀត


ចូរ​ទៅ​ឯ​ក្រុង​កាលនេ ហើយ​ពិចារណា​មើល​ចុះ ពី​នោះ​ឲ្យ​ទៅ​ដល់​ហាម៉ាត ជា​ក្រុង​ធំ រួច​ចុះ​ទៅ​ឯ​ក្រុង​កាថ​របស់​សាសន៍​ភីលីស្ទីន តើ​ទី​ក្រុង​ទាំង​នោះ​វិសេស​ជាង​នគរ​ទាំង​នេះ​ឬ ឯ​ព្រំ​ស្រុក​របស់​គេ តើ​ធំ​ជាង​ព្រំ​ស្រុក​របស់​ឯង​រាល់​គ្នា​ឬ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម